គន្លឹះ​រក្សា​ទុក​​បន្លែ​ស្លឹក និង​គ្រឿង​ទេស​ក្នុង​ទូរ​ទឹកកក​ឱ្យ​បាន​យូរ​រាប់​ខែ​ក៏​មិន​រលួយ

  • 2020-03-23 07:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្លឹក​ខ្ទឹម ស្លឹក​គ្រែ រំដេង ខ្ជាយ គឺ​ជា​បន្លែ​និង​គ្រឿង​ទេស​ដែល​ចាំ​បាច់​ក្នុង​ការ​ចម្អិន​អាហារ​របស់​ប្រជាជន​ខ្មែរ និង​អ្នក​ស្រុក​អាស៊ី។ ប៉ុន្តែ​អ្វី​ដែល​រំខាន​បំផុត​គឺ​ការ​រក្សា​ទុក​របស់​ទាំង​នេះ​មិន​អាច​បាន​យូរ ដោយ​សារ​ស្លឹក​របស់​វា​ងាយ​នឹង​រលួយ ឬ​ស្លោក​មិន​អាច​យក​ទៅ​ចម្អិន​បាន​ដូច​នៅ​ថ្មីៗ។

​ដោយ​យល់​ពី​ការ​លំបាក​របស់​ស្ត្រី​មេផ្ទះ​របស់​យើង​ពាក់​ព័ន្ធ​បញ្ហា​នេះ ​ថ្ងៃ​នេះ​កញ្ញា​សូម​បង្ហាញ​គន្លឹះ​ងាយៗ​ដើម្បី​រក្សា​ទុក​បន្លែ​និង​គ្រឿង​ទេស​ទាំង​នេះ​ក្នុង​ទូរ​ទឹក​កក​ឱ្យ​បាន​រយៈ​ពេល​យូរ មិន​ខូច​ មិន​រលួយ។

ចុចអាន៖ លែង​រអ៊ូ​រឿង​អត់​ដី​​​ដាំ​ដំណាំ! អ្នក​​ក្នុង​ក្រុង​ក៏​អាច​ដាំ​ផ្លែ​​ទាំង​នេះ​នៅ​ផ្ទះ​បាន​ដែរ

ជំហាន​ទី១៖ យក​សម្បក​ដប​ទឹក​ដែល​ប្រើ​រួច មក​កាត់​ជា​២​កំណាត់​ទុក​សម្រាប់​ដាក់​បន្លែ និង​គ្រឿង​ទេស​ខាង​លើ។

ជំហាន​ទី២៖ យក​បន្លែ​ស្លឹក​ដែល​ចង់​រក្សា​ទុក​ ដូច​ជា​ ស្លឹក​ខ្ទឹម គល់​ស្លឹក​គ្រៃ រំដេង ជី​គ្រប់​ប្រភេទ ខ្ជាយ ក្រូច​ឆ្មារ ​ជា​ដើម​ទៅ​លាង​ទឹក​ឱ្យ​ស្អាត ហើយ​ទុក​ឱ្យ​ស្រស់​ទឹក​ល្អ (ជៀសវាង​ទុក​ទាំង​នៅ​សើម ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​បន្លែ​ទាំង​នោះ​ទៅ​ជា​រលួយ​ទៅ​វិញ)។

ជំហាន​ទី៣៖ យក​បន្លែ​ដែល​ស្រក់​ទឹក​អស់​ហើយ ទៅ​ដាក់​ចូល​ដប​ទឹក​ដែល​កាត់​រួច​អម្បាញ់មិញ ហើយ​បិទ​គម្រប​ឱ្យ​ជិត រួច​យក​ស្កុត​ថ្លា​មក​បិត​ត្រង់​តំណ​​ដែល​កាត់​ពាក់​កណ្ដាល​ដប​នោះ។

ជំហាន​ទី៤៖ ដាក់​ចូល​ទូរ​ទឹកកក​កន្លែង​ដាក់​ទឹក​ធម្មតា ហើយ​ពេល​យក​មក​ប្រើ​រួច​ត្រូវ​បិទ​ឱ្យ​ដូច​ដើម​វិញ ធានា​ថា​អ្នក​នឹង​បាន​បន្លែ​ស្លឹក​ទាំង​នោះ​នៅ​ស្រស់​ដូច​ទើប​ទិញ​មក​ថ្មីៗ មិន​ស្លោក មិន​ស្រពោន ឬ​រលួយ​ឡើយ ហើយ​អាច​ទុក​បាន​ដល់​រាប់​ខែ​ឯ​ណោះ៕

ចុចអាន៖ តិចអត់ជឿ! មនុស្ស​៩៩%​​ ​ញ៉ាំ​ផ្លែឈើ​ទាំង​នេះ​ខុស​​ទាំង​មិន​ដឹង​ខ្លួន​

អត្ថបទ៖ សរ សុគន្ធី

អត្ថបទថ្មី
;