សម្តេច ហ៊ុន សែន បង្ហាញពីការធ្លុះធ្លាយប្រព័ន្ធការពារ ដែលធ្វើឱ្យមានករណីកូវីដ១៩ នៅកម្ពុជា

  • 2020-03-25 02:48:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្លែងក្នុងពិធី​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញពីការធ្លុះធ្លាយ​ប្រព័ន្ធការពាររបស់កម្ពុជា ដែលបណ្តោយឱ្យមានករណីកូវីដ១៩ នៅកម្ពុជា ដូចខាងក្រោម៖

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
១. ជនជាតិជប៉ុន ដែល​ដែលធ្វើដំណើរចេញពីវៀតណាម មកសៀមរាប ហើយទៅហ្វីលីពីន និងថៃ ហើយមកសៀមរាបវិញ ក្រោយមកក៏ទៅវៀតណាម និងទៅជប៉ុន ទើបរកឃើញថាគាត់មានផ្ទុកកូវីដ១៩ ហើយបុរសខ្មែរម្នាក់បានឆ្លងពីជនជាតិជប៉ុនរូបនេះ។

២. នាវាទេសចរណ៍ (Viking Cruise Journey) ​ដែលចេញពីក្រុងហូជីមិញ ចូលមកភ្នំពេញ ហើយទៅដល់កំពង់ចាម។

៣. ជនជាតិបារាំង ដែលឆ្លងកាត់សាំងហ្គាពួរ មកភ្នំពេញ បណ្តាលឱ្យឆ្លងទាំងម្តាយ និងកូន ព្រមទាំងបរទេស២នាក់ទៀត។

៤. បងប្អូនខ្មែរដែលទៅធ្វើពិធីសាសនានៅម៉ាឡេស៊ី ហើយត្រឡប់មកវិញ បណ្តាលឱ្យមានការឆ្លងដល់ប្រពន្ធ និង​តាមវិហារ​មួយចំនួនទៀត។

៥. ក្រុម​ជនជាតិបារាំងនៅខេត្តព្រះសីហនុ ដែលជាករណីធ្ងន់ធ្ងរជាងគេ ដល់ ៣៤នាក់ឯណោះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;