ពលរដ្ឋខ្មែរ ៦នាក់នៅម៉ាឡេស៊ី ជិះយន្តហោះពិសេស​ត្រឡប់មកកម្ពុជាវិញ

  • 2020-03-26 06:15:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ បាន​ឱ្យដឹងថា ភាគីម៉ាឡេស៊ី បាន​បញ្ជូន​យន្តហោះ​ពិសេស​មួយ​គ្រឿង​មកទទួល​ជនជាតិខ្លួន​ដែលជាប់នៅកម្ពុជា ចំនួន ១១១នាក់ ដោយសារតែការលុបគ្រប់​ជើងហោះហើរ​ទាំងអស់​តាម​បទបញ្ជា​​គ្រប់គ្រង​ការធ្វើ​ដំណើរ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី។

លោកបន្ត​ថា ជាមួយគ្នា​នោះ ខាងកម្ពុជា ក៏បាន​សម្របសម្រួលឲ្យពលរដ្ឋខ្មែរ​ចំនួន ៦នាក់​ដែលជាប់​នៅម៉ាឡេស៊ី បានធ្វើដំណើរ​តាមយន្តហោះ​ពិសេសនេះ​ត្រឡប់មកកម្ពុជា​វិញដែរ។ ដើម្បី​ធានាសុវត្ថិភាព ពលរដ្ឋទាំង៦នាក់​នោះបានទៅ​ធ្វើតេស្តនៅ​មន្ទីរពេទ្យចាក់អង្រែ​ពេលមកដល់​ភ្លាម។

លោក​ឧបនាយករដ្ឋមន្រ្តី​ថ្លែងថា៖ «រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី លោក Hishammudin Hussein ក៏បាន​ទូរសព្ទមកខ្ញុំ​ដើម្បី​ម៉្យាង អរគុណ​យើង​ចំពោះការសម្រួលមាតុភូមិនិវត្តន៏របស់ពលរដ្ឋគាត់ផង ហើយម៉្យាងក៏ឆ្លៀតឱកាសពិភាក្សាគ្នាអំពីការជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងវីរុស covid-19 ការរឹតចំណងទាក់ទងទ្វេភាគី និងកិច្ចសហការក្នុងក្របខណ្ឌអាស៊ានផង។ ខ្ញុំក៏បានជូនពរសារជាថ្មីជូនលោក Hussein ដែលបានឡើងកាន់តំណែងថ្មីនេះកាលពីថ្ងៃទី 9 មិនាកន្លងទៅ អរគុណគាត់ចំពោះការអនុញ្ញាតឲ្យពលករខ្មែរបានដោយសារយន្តហោះពិសេសរបស់គាត់ ហើយបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជាក្នុងការជំរុញទំនាក់ទំនងទ្វេភាគីនិងពហុភាគី»៕

អត្ថបទថ្មី
;