«Peninsula» ដែលជារឿង​បន្តពី «Train To Busan» ចេញ Poster មើលទៅ​កាន់តែរន្ធត់

  • 2020-03-26 07:32:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


«Peninsula» ជា​ភាពយន្ត​ដែល​មាន​អ្នក​ទន្ទឹង​ទស្សនា​ច្រើន​បំផុត​ ដោយសារ​វា​បន្ត​ពី​រឿង​ «Train To Busan» ហើយ​ថ្មីៗ​មាន​ព័ត៌មាន​ថា​នឹង​គ្រោង​បញ្ចាំង​នៅ​រដូវ​ក្ដៅ​ខាងមុខ​នេះ។

នៅ​ថ្ងៃទី ២៣ ខែមីនា រឿង​នេះ​បាន​បង្ហាញ​ឈុត​ឆាក​ភ័យ​រន្ធត់​ដល់​អ្នក​ទស្សនា​ ពី​ឈុត​ភ័យរន្ធត់​ ធានា​ថា​ចេញ​មក​ប្រាកដ​ជា​មិន​ធ្វើ​ឲ្យ​អ្នក​មើល​ខក​ចិត្តទេ ហើយ​គេ​ជឿថា​នឹង​មាន​ឈុត​ឆាក​សាហាវ​ជាង​រឿង​ «Train To Busan» ទៀត។ ផ្ទាំង​ Poster រឿង​ ២ ហើយ​ដែល​ត្រូវ​បាន​បង្ហាញ​ជា​ការ​ជូនដំណឹង​ដល់​អ្នក​រង់ចាំទស្សនា។

សូម​បញ្ជាក់​ផងដែរ​ថា​ រឿង «Peninsula» សម្ដែង​ដោយ​ Kang Dong Won, Lee Jung Hyun, Lee Ra, Kwon Hae Hyo, Kim Min Jae, Gu Gyo Hwan និង​តារា​ប្រុស​ស្រី​ជា​ច្រើន​នាក់ទៀត៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

;