មាន ១ម៉ឺនសំណុំរឿង ក្នុង១ឆ្នាំ ដែលតុលាការនៅភ្នំពេញមិនទាន់ដោះស្រាយ

  • 2020-03-26 08:14:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


“ក្នុងមួយឆ្នាំៗសម្ថភាពរបស់តុលាក្រុងនៅភ្នំពេញ ប្រមូលអស់ហើយធនធានមនុស្សប្រឹងធ្វើការទាំងយប់ទាំងថ្ងៃ អនុវត្តន៍និតិវិធីដោយពន្លឿនដំណើរការនិតិវិធីប្រឹងអស់ហើយដោះស្រាយបាន១ម៉ឺនក្នុង១ឆ្នាំ ក៏ប៉ុន្តែកុំភ្លេចថាសំណុំរឿងដែលចូលថ្មីមានក៏ប្រហែលជា១ម៉ឺនដែរ” អីចឹងមានន័យថា សំណុំរឿងដែលដោះក្នុងឆ្នាំនេះ១ម៉ឺនរឿង ហើយ១ម៉ឺនសំណុំរឿងចូលថ្មីទៀតនៅឆ្នាំនេះនឹងក្លាយជាសំណុំរឿងចាស់ដែលត្រូវដោះស្រាយនៅឆ្នាំក្រោយ។ នេះជាការថ្លែងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងយុត្តិធម៌» នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នាទីស្ដីការគណៈរដ្ឋមន្ដ្រី។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ថ្លែងក្នុងសន្និសីទសារព័ត៌មានព្រឹកមិញ
អ្នកនាំពាក្យរូបនេះបន្ថែមថា សំណុំរឿងកកស្ទុះនេះមាន៧០ភាគរយជាសំណុំរឿងគ្រឿងញៀន។ ក្រសួងគ្រោងនឹងប្រកាសនៅយុទ្ធនាការខ្លីរយៈពេល៦ខែដើម្បីដោះស្រាយសំណុំរឿងកកស្ទុះ១ម៉ឺនសំណុំរឿងនេះឲ្យអស់ក្នុងរយៈពេល៦ខែ ហើយយុទ្ធនាការនេះនឹងប្រកាសដាក់ឲ្យដណើរការក្នុងពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;