ដឹងការពិត​ពីរឿងលុយ​ដែលគេ​បោះចោល​តាមដងផ្លូវហើយ!

  • 2020-04-03 03:35:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះ មានការចែករំលែកយ៉ាងច្រើននូវរូបភាពដែលបង្ហាញពីការបោះលុយចោលយ៉ាងច្រើនសន្ធឹកសន្ធាប់តាមដងផ្លូវ ដែលគេយល់ច្រលំថា ជាទិដ្ឋភាព​ក្នុងប្រទេសអ៊ីតាលី ដែល​កំពុងរងវិបត្តិជំងឺកូវីដ១៩ យ៉ាងធ្ងន់ធ្ងរ ដោយ​ថា​លុយលែងសំខាន់ហើយ។

ការពិត​ក្នុងរូបភាពនេះ គឺរូបពិតប្រាកដមែនពុំមានការកាត់តអ្វីឡើយ ប៉ុន្តែមិនមែនក្នុងប្រទេសអ៊ីតាលីឡើយ គឺនៅប្រទេសវេណេហ្ស៊ុយអេឡា ហើយ​ក៏ពុំមែន​កើតឡើងថ្មីៗនេះឡើយ ពោលគឺកើតឡើងកាលពីខែមីនា ឆ្នាំ២០១៩។

កាលពីពេលនោះ ប្រជាជនវេណេហ្ស៊ុយអេឡា បានបោះចោលលុយតាមដងផ្លូវ ព្រោះ​វា​បានបាត់បង់តម្លៃ​ទៅហើយពោលគឺចុះថោកមែនទែន ដោយសារតែ​អតិផរណាខ្ពស់ហួសពេក។ ម្យ៉ាងទៀត​វាគឺក្រដាសប្រាក់ចាស់ (Bolivar Fuerte) ដែលត្រូវបាន​ជំនួសដោយក្រដាសប្រាក់ថ្មី (Bolvar Soberano ឬ Sovereign Bolivar) ផងដែរ៕

ប្រភព៖ rappler ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;