លីគ​​ប្រទេស​នេះ​នឹង​ឲ្យ ក្លឹបកំពូល​តារាង​ លើក​ពាន​ តែ​ម្តង​

  • 2020-04-09 07:46:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ថ្ងៃ​ពុធ ទី ៨ ខែ​មេសា ម្សិល​មិញ​ មាន​ការ​ប្រជុំ​អនឡាញ​មួយ​រវាង​ថ្នាក់​ដឹកនាំក្លឹប និង​ប្រធាន​លីគ អំពីដំណោះស្រាយ​​ពេលអនាគត​នៃកំពូលបាល់ទាត់​ប្រទេស ស្កុតឡែន (Scottish Premiership) ដែល​​ត្រូវ​បាន​ ផ្អាក ត្រឹម​សប្តាហ៍​ទី ៣០ កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ​។

Celtic ពេល​លេង​ប៉ះ​ក្រុម​បាតតារាង Hearts កាលខែកុម្ភៈ​កន្លង​ទៅ /រូបថត៖ Shutterstock
លីគ​ដែលមានទាំង ២ កម្រិតនឹង​ត្រូវ​បោះឆ្នោត​យក​សំឡេង​ភាគ​ច្រើន ក្នុងនោះ​អនុញ្ញាតឲ្យ (៩ ក្លឹប​ពី​លីគ​កំពូល និង ៨ ក្លឹបពីលីគ ២) មានសិទ្ធ​បោះ​ឆ្នោត​ជ្រើស​រើស​ជម្រើស​ដូចជា៖

-ទី១៖ មិន​ចាំ​បាច់រក​កន្លែង​ប្រកួត​ ត ដើម្បី​បញ្ចប់​រដូវកាល។

-ទី ២៖ ឲ្យក្លឹប​ កំពុង​ឈរ​កំពូល​តារាង​លើកពាន​ស្វ័យ​ប្រវត្តិ យោង​ទៅ​តាម​លទ្ធផល​ពិន្ទុ​ប្រកួត​កន្លង​មក។

-ទី ៣៖ ឲ្យ​ក្លឹប ដែល​កំពុង​នៅ​បាតតារាង ធ្លាក់​ទៅ​លីគ ២ ស្វ័យប្រវត្តិ ចំណែកក្លឹប​ Dundee United, Raith Rovers និង Cove Rangers (នៅ​លីគ ២) ប្រម៉ូត​មក លីគ​កំពូល​ ស្វ័យ​ប្រវត្តិ។

ថ្ងៃផុតកំណត់ត្រឹម​សប្ដាហ៍​នេះ ឯលទ្ធផល​នឹង​សម្រេច​នៅ​ដើមសប្តាហ៍ក្រោយ ខណៈ​ដែល​បច្ចុប្បន្ន​មាន​ក្លឹបជាច្រើន​ហាក់បាន​ផ្តល់​តម្រុយ​ឲ្យ​ Celtic លើកពានបាត់ទៅហើយ។

ចំណាត់ថ្នាក់លីគស្កុតឡែន សប្តាហ៍ទី ៣០

Celtic កំពុង​ឈរ​កំពូល​តារាង​មាន ៨០ ពិន្ទុ​ ឯក្រុម​លេខ ២ Rangers មាន ៦៧ ពិន្ទុ (ត្រឹម​សប្តាហ៍ទី ៣០)។ ចំណែក​ឯ​ប្រធានលីគ​ ក៏​កំពុង​រង់​ចាំ​ចម្លើយពី​ខាង​ស្ថាប័ន​ក្បាល​ម៉ាស៊ីន UEFA ក្នុងការ​សម្រេច​នានា។ ដូច​នេះ បើ​លទ្ធផលសម្រេច​ជាផ្លូវ​ការ​នៅ​សប្តាហ៍​ក្រោយ​ កៅ​អី Champions League និង Europa League នៃ​លីគ​ប្រទេស​នេះ​ក៏​នឹង​សម្រេច​ផងដែរ។

រំឮក​ផង​ដែរ​ថា លីគ​កំពូល​បាល់​ទាត់​ប្រទេស​បែលហ្សិក ឬ Belgian Pro League ត្រូវ​បាន​​គេ​ដឹង​ថា នឹង​ប្រកាស​ជាផ្លូវការ​ បញ្ចប់​រដូវកាល​ ២០១៩-២០២០ ដោយសារ​វីរុស COVID-19 ហើយ​ ក៏​ជាប្រទេស​តំបន់​អឺរ៉ុប​ដំបូង​គេ ​ដែលបាន​បញ្ចប់បិទ​​រដូវកាល​ ត្រឹមសប្ដាហ៍ទី ២៩ ៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ theguardian ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;