កុំភ្ញាក់ផ្អើល! រថក្រោះ និងរថពាសដែក ២២គ្រឿង ​នឹងត្រូវចល័តពីខេត្តកំពត​មកបន្ទាយនៅចោមចៅ

  • 2020-04-10 00:54:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គបញ្ជាការដ្ឋាន​កងយោធពលខេមរភូមិន្ទ បានជូន​ដំណឹង​ពីការ​ចល័ត​រថក្រោះ​ និងរថពាសដែក​ចំនួន​២២គ្រឿង ពី​ខេត្ត​កំពត ចូលមក​ក្នុងបន្ទាយ​នា​ជាយ​រាជធានី​ភ្នំពេញ។

យោងតាម​បទបញ្ជាអគ្គបញ្ជាការដ្ឋានចុះហត្ថលេខាដោយអគ្គ មេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍វង្សពិសេន ឱ្យដឹងថា ការចល័តរថក្រោះT-55 ចំនួន១០គ្រឿង និងរថពាសដែកប្រភេទ BMP1 ចំនួន១២គ្រឿង គ្រោងនឹង​ធ្វើឡើង​ពីថ្ងៃទី១០ ដល់១១មេសា ពីសាលា​ហ្វឹកហ្វឺនតេជោសែនជុំគីរីនៃខេត្តកំពត វិលត្រឡប់មក​កាន់ទីបញ្ជាការដ្ឋាន​កងពលតូចលេខ៧០​ ដែលស្ថិតក្នុង​សង្កាត់​ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ៕

រថក្រោះក្នុង​ពេលធ្វើសមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា ចិន នាពេលថ្មីៗនៅខេត្តកំពត

អត្ថបទ៖ សោភា

អត្ថបទថ្មី
;