ស្លាប់ ២៩ នាក់ក្នុងប្រទេសអឺរ៉ុបនេះដែលនៅបន្តលេងបាល់
- 2020-04-14 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្លាប់ ២៩ នាក់ក្នុងប្រទេសអឺរ៉ុបនេះដែលនៅបន្តលេងបាល់
ចន្លោះមិនឃើញ
ប្រទេស បេឡារុស បានកើនឡើងនូវចំនួនអ្នកឆ្លងវីរុសដល់ទៅ ២៩១៩ នាក់និងមានអ្នកស្លាប់កើនដល់ ២៩ នាក់ (ត្រឹមតែ ១ សប្តាហ៍ប៉ុណ្ណោះ) គិតត្រឹមថ្ងៃទី ១៤ ខែមេសា ២០២០។
រយៈពេល១ខែមុន គេរកឃើញថា ករណីឆ្លងមានត្រឹមតែ ១២ នាក់ប៉ុណ្ណោះ ក៏ស្រាប់តែចំនួនឆ្លងកើនឡើងឥតឈប់ឈរ រហូតដល់មានអ្នកស្លាប់ផងដែរ។
ចំណែកឯ ចំណាត់ការក្នុងប្រទេសនេះ មិនទាន់ប្រកាសបិទក្រុង ឬបិទប្រទេសនៅឡើយទេ។ ពលរដ្ឋអាចមានសិទ្ធដើរហើរ និងទៅផ្សារទិញឥវ៉ាន់ បានធម្មតា។ ភាគរយដែលគេប៉ាន់ប្រមាណគឺ ៩០% អាចនឹងឆ្លងបន្ថែមទៀត។
ក្លឹបការពារតំណែងជើងឯកលីគបេឡារុស Dynamo Brest បានបង្ហោះសារកាលពី ៣ ថ្ងៃមុនដោយបើកឲ្យសាធារណជនណា ដែលចង់តាមដានលីគ អាចទិញសំបុត្រតាមអនឡាញ រួចហើយនិងព្រីនមុខរបស់គេ និងដាក់លើម៉ានីកាំង យកទៅពាក់នៅលើកៅអីក្នុងកីឡដ្ឋាន ដែលហាក់ឲ្យដូចជា មកគាំទ្រផ្ទាល់។
ដោយឡែកលោក Alexander Lukashenko ជាប្រធានាធិបតីប្រទេស បេឡារុស បាននិយាយប្រាប់សារព័ត៌មាន The guardian កាលពីដំណាច់ខែមីនា កន្លងទៅថា "វាគ្មានទេក្នុងប្រទេស ឯណាវីរុស រកមិនឃើញ?" អំឡុងពេលលោកកំពុងលេងកីឡា ហុកគីទឹកកក (ice hockey) មួយកន្លែងនៅក្នុងប្រទេស។
រំលងបាន ១៤ ថ្ងៃក្រោយមកនេះ លោកក៏បានចេញមុខក្នុងអង្គប្រជុំមួយ ដោយនិយាយថា នឹងគ្មាននរណាម្នាក់ស្លាប់ដោយសារវីរុសនោះទេ បើទោះបីជាតួលេខកំពុងកើនឡើងក៏ដោយ៕
ទស្សនាវីដេអូខាងក្រោម៖
ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ
-Android: play.google.com
-iOS: apps.apple.com/us/app