ព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់ "ស្ដីពីការគ្រប់ គ្រងប្រទេសជាតិក្នុងភាពអាសន្ន" នៅថ្ងៃទី១៧ មេសា
- 2020-04-16 04:24:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់ "ស្ដីពីការគ្រប់ គ្រងប្រទេសជាតិក្នុងភាពអាសន្ន" នៅថ្ងៃទី១៧ មេសា
ចន្លោះមិនឃើញ
គណៈកម្មាធិការអចិន្ត្រៃយ៏ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ១៦ខែមេសា ឆ្នាំ២០២០នេះ បានបើកិច្ច ប្រជុំក្រោមអធិបតីភាពលោក ស៊ីម កា ប្រធានស្តីទី ព្រឹទ្ធសភា។ សមាសភាពចូលរួមប្រជុំ គណៈកម្មាបធិការអចិន្ត្រៃយ៏ នៅថ្ងៃនេះ មានប្រធានគណៈ កម្មការជំនាញទាំង១០នៃព្រឹទ្ធសភា។ បន្ទាប់ពីចប់កិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៏ ព្រឹទ្ធសភាលោក ម៉ម ប៊ុននាង ព្រឹទ្ធសមាជិក និងជាអ្នកនាំពាក្យបានឲ្យដឹងថា នៅថ្ងៃទី ១៦ខែ មេសានេះ លោក ស៊ីម កា ប្រធានស្តីទីព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៏ ពិភាក្សានិងពិនិត្យ សេចក្តី ព្រាងច្បាប់ "ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន" ។
សេចក្តីព្រាងច្បាប់នេះ បានដាក់បញ្ចូលទៅក្នុងរបៀបវារៈប្រជុំពេញអង្គ ព្រឹទ្ធសភា នៅព្រឹកថ្ងៃ ទី១៧ខែមេសាឆ្នាំ២០២០តាមសំណើររបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលបានស្នើ សុំឲ្យស្ថាប័ននីតិប្បញ្ញត្តិពិភាក្សា និងអនុម័តឲ្យបានឆាប់ពីព្រោះច្បាប់នេះចាត់ទុក ជាការប្រញាប់។
ជាមួយគ្នានោះដែរ លោក ម៉ម ប៊ុននាង បញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះបានធ្វើឡើងស្របទៅតាមមាត្រា ២២ ថ្មីនៃរដ្ឋធម្ម នុញ្ញដែលបានចែងថានៅពេលប្រជាជាតិប្រឈមបមុខ នឹងគ្រោះថ្នាក់ព្រះមហាក្សត្រ ទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្នក្រោយពីបានមតិឯកភាព ពីនាយករដ្ឋមន្ត្រី-ប្រធានរដ្ឋសភានិងប្រធានព្រឹទ្ធសភា។
យោងតាមមាត្រា ២២ថ្មីនៃរដ្ឋធម្មនុញ្ញការ សម្រេចដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នគឺជាព្រះ រាជសិទ្ធិនៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវធ្វើឡើងនៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ដែលជាទូទៅបណ្ដាល មកពីកាលៈទេសៈសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេសឬគ្រោះអាសន្ន បន្ទាន់ចំពោះសុខ ភាពសាធារណៈបណ្ដាលមកពីការឆ្លងរាលដាលនៃជំងឺ ពេលមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខជាតិនិងសណ្ដាប់ធ្នាប់សាធារណៈឬនៅពេលមានគ្រោះ មហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែងឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេសជាដើម។
អ្នកនាំពាក្យព្រឹទ្ធសភា បញ្ជាក់ទៀតថា គោលបំណងនៃការបង្កើតសេចក្តីព្រាងច្បាប់នេះគឺដើម្បីការពារសន្តិសុខជាតិនិងសណ្ដាប់ធ្នាប់សាធា រណៈការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន ព្រម ទាំងការពារទ្រព្យសម្បត្តិនិងបរិស្ថានផងដែរ។ ជាក់ស្ដែង ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីត ១៩នៅទូទាំងពិភពលោកប្រទេសជាច្រើនបាន សម្រេច ប្រើប្រាសច្បាប់ក្នុងគ្រាអាសន្ន ហើយបានដាក់ប្រទេសរបស់ខ្លួនឬដែនដីខ្លះនៃប្រទេសខ្លួនក្នុងភាពអាសន្នដើម្បីធានាបាននូវប្រសិទ្ធភាព និងការគ្រប់គ្រងក្នុងគ្រាអាសន្នក៏ដូចជាការដាក់ ចេញនូវវិធានការឆ្លើយតបចាំបាច់នានាក្នុងគោល បំណង សង្គ្រោះអាយុជីវិតប្រជាជននិងស្ដារឡើង វិញនូវសុខភាពសាធារណៈ។
រដ្ឋធម្មនុញ្ញក៏មានចែងផងដែរនៃយន្តការត្រួត ពិនិត្យលើវិធានការនានាដែលត្រូវបានដាក់ប្រទេស ជាតិក្នុងភាពអាសន្នដែលយន្តការនេះបានចែងនៅ ក្នុងមាត្រា៨៦ នឹងមាត្រា១០២ថ្មី នៃរដ្ឋធម្មនុញ្ញផ្អែកតាមមាត្រាទាំងពីរនេះទាំងរដ្ឋសភានិង ព្រឹទ្ធ សភាក្តី មានសិទ្ធិអំណាចពេញលេញដើម្បីធ្វើការត្រួតពិនិត្យនូវរាល់វិធានការដែលបានដាក់ ចេញដើម្បីគ្រប់គ្រងភាពអាសន្ន។ទាំងរដ្ឋសភាក្តី ទាំងព្រឹទ្ធសភាក្តី មានសិទ្ធិអំណាចពេញលេញដើម្បីសម្រេចបញ្ចប់ទៅវិញនៅកាលៈទេសៈនៃភាពអាសន្ននេះនៅក្នុងគ្រប់ករណីទាំង អស់កាលសភាពការណ៍អនុញ្ញាត។
សេចក្តីព្រាងច្បាប់ស្តីពីការ គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នត្រូវបានឆ្លងកិច្ចប្រជុំគណៈ កម្មាធិការអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីកាលពីថ្ងៃ ទី៣១ ខែមីនាឆ្នាំ ២០២០ កន្លងទៅ។ សេចក្តីព្រាងច្បាប់នេះ រួមមាន ៥ជំពូក និង ១២មាត្រា។ សូមបញ្ជាក់ថា,រដ្ឋសភាជាតិបានប្រជុំពេញអង្គរដ្ឋសភាលើកទី៤នីតិ កាលទី៦ កាលពីថ្ងៃទី ១០ខែមេសាឆ្នាំ២០២០កន្លងទៅនេះបាន អនុម័តលើសេចក្តីព្រាងច្បាប់ នេះដែលមានសម្លេងគាំទ្រ ១១៥/១១៥ សម្លេង តាមការស្នើសុំពីប្រមុខរាជរដ្ឋាភិបាល៕