ចិន​ដាក់​ឈ្មោះ​យានអវកាស​ដែលត្រៀម​បាញ់​បង្ហោះ​ទៅភព​អង្គារ​លើកដំបូង (វីដេអូ)

  • 2020-04-24 07:05:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២០ ចិន​បាន​ប្រកាស​ដាក់ឈ្មោះយានអវកាសដែល​ត្រៀម​បាញ់បង្ហោះ​ទៅភពអង្គារ​លើកដំបូងថា «Tianwen-1»។

រូបតំណាង
យាន​អវកាសនេះ នឹងត្រូវ​បាញ់បង្ហោះ​តាម​រយៈគ្រាប់​រ៉ុកកែត Long March 5 ក្នុង​អំឡុង​ឆ្នាំ​២០២០នេះ ដោយ​មានគោលដៅ​ហោះ​នៅលើគន្លងភពអង្គារ ចុះចត និង​ធ្វើដំណើរ​រុករក​លើភពនេះ។

សូម​បញ្ជាក់ដែរ​ថា ថ្ងៃ​២៤ ខែមេសា ឆ្នាំ​២០២០ គឺ​ត្រូវជាខួប​ទី៥០ នៃ​ការ​បាញ់​បង្ហោះ​ផ្កាយរណប​លើកដំបូង​របស់ចិន​ ដែល​បេសកកម្ម​នេះ​ត្រូវបាន​ដាក់ឈ្មោះថា «Dongfanghong-1»៕

សូមទស្សនាវីដេអូ៖

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ CGTN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;