Klopp ថាស្រលាញ់កីឡាករ​ Liverpool​ ស្មើៗគ្នាតែមាន​ម្នាក់​​ល្អ​បំផុត​​

  • 2020-04-27 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Trent Alexander-Arnold ជាកីឡាករ​ក្នុង​ឈុត​ធំ​ក្រុម​ហង្ស​ក្រហម ដែល​ត្រូវ​បានលោក Jurgen Klopp លើក​សរសើរ​ថាគេជា ​កីឡាករ​ល្អ​បំផុត​ ។

Arnold ពេល​លេង​ទល់នឹង Leicester City
​អ្នកចាត់ការទូទៅ​រូប​នេះ បាន​និយាយ​ថា ចាប់តាំង​ពី​លោក​មក​ដឹកនាំ​ Arnold គឺ​ពិសេស​ជាងគេ។ រូបគេលេង​បាន​គ្រប់​កន្លែង​នៅ​ជើងក្រោម(ការពារឆ្វេង , ស្ដាំ ឬឡើងប្រយុទ្ធ ស្លាបឆ្វេងក៏បាន ស្ដាំក៏បាន)។ តែយ៉ាងណា គេនៅក្មេង​ មិនទាន់ fit ពេញលេញ​​នៅ​ឡើយទេ។

រំឮក​ផង​ដែរ​ថា ​ខ្សែការពារ​វ័យ ២១ ឆ្នាំ​រូប​នេះ ត្រូវ​បាន​សារព័ត៌មាន​ជាច្រើន​ចាប់អារម្មណ៍ មិន​ថា​តែគ្រូបង្វឹក​នោះទេ។ រូប​គេអាច​បោះ​បាល់​ឲ្យ​មិត្តរួម​បាន​ល្អ​មែន​ទែន ពេល​លេង​ទល់​នឹង Barcelona ដែល​អាច​ទម្លាក់​ក្រុម​ខ្លាំង​មួយ​នេះ​ចេញពី Champions League 2019 នឹង​លើកពានទី ៦ ឲ្យ​ក្លឹប។

Arnold ជាយុវជន​ក្លឹបលេចធ្លោ​ ដែល​បាន​ឡើង​មក​លេង​ជាមួយ​ឈុត​ធំ​នៅ​ឆ្នាំ ២០១៦ នៅ​ពាន League Cup ពេល​ប៉ះនឹង Spurs និង​ពីរ​បី​ខែ​បន្ទាប់​ បាន​ប្រម៉ូត​ឡើ​ង​មក​លេង Premire League លើក​ដំបូងទល់​នឹង Manchester United។

Robertson និង Arnold នៅរដូវកាល ២០១៩

មក​ទល់​ពេល​នេះ Arnold ​ធ្វើបាន១២ ដង​ (assist) ជាអ្នកបោះ​បាល់​ឲ្យ​មិត្ត​រួម​ក្រុមច្រើន​បំផុត​នៅ​ក្នុង​ពាន​លីគ។ តួលេខនេះ​ បាន​រុញ​ឲ្យគេ​ជាប់លំដាប់ទី ២ បន្ទាប់ពី​ខ្សែបម្រើ Kevin de Bruyne របស់​ Manchester City នៅរដូវកាល ២០១៩-២០២០ ៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;