រកឃើញ សំបុករបស់សត្វទន្ទ្រីតធំ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

  • 2020-04-28 02:46:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សំបុករបស់សត្វទន្ទ្រីតធំនៅទីបំផុតត្រូវបានរកឃើញដោយឧទ្យានុរក្សនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅតំបន់ដែលកំពុងទទួលកានការគាំទ្ររបស់អង្គការBirdLifeនៅកម្ពុជា ទីតាំងនេះស្ថិតនៅភាគត្បូងឈាងខាងកើតនាប្រទេសកម្ពុជា។ នេះ​ប់​យោង​តាម​ការបង្ហោះ​របស់​ក្រសួង​បរិស្ថា​កាល​ពី​ថ្ងៃ​ទី ២៧ មេសា។

តាមការស្រាវជ្រាវក្នុង ពេលថ្មីៗនេះរបស់ក្រុមអ្នកសិក្សាជនជាតិអូស្ត្រាលីពីប្រភេទទេសន្តរប្រវេសន៏(AWSG) បានរកឃើញថាសត្វបក្សីទន្ទ្រីតធំធ្វើការបំលាស់ ទីដ៏គួរឲ្យភ្ញាក់ផ្អើលពោលគឺវាធ្វើដំណើរជាង៨០០០គីឡូម៉ែត្រចេញ ពីទីតាំងដែលរកចំណីនៅ​រដូវមិនបន្តពូជក្នុងប្រទេសអូស្រ្តាលីទៅតំបន់ពងកូនក្នុងប្រទេសកម្ពុជា(ហើយនិងនៅក្នុងប្រទេសឥណ្ឌា ភាគខាងលិច)។

សំបុក​សត្វដែលយើងរកឃើញនៅតំបន់ការពារទេសភាពយើងនេះ​ប្រហែលជាសត្វដែលស្ថិតនៅក្នុងក្រុមសត្វចំនួន២ (មានឈ្មោះដែលដាក់អោយថា SHE និងSEC) ដែលត្រូវអ្នក សិក្សាអូស្រ្តាលីបានដាក់ឧបករណ៍បញ្ចូនសារ(solar transmitter) ហើយសត្វទាំង២នេះត្រូវបានកត់ត្រាថាបានត្រឡប់ទៅរកចំណី នៅក្នុងប្រទេសអូស្រ្តាលីដោយជោគជ័យក្រោយចេញពីទីតាំងពងកូននាឆ្នាំកន្លងទៅថ្មីៗនេះ៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;