លីគ​៣ ប្រទេស​​នេះបាន​ប្រកាស​រំសាយចោល​ហើយ

  • 2020-04-29 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្របខ័ណ្ឌ​បាល់ទាត់បែលហ្សិក (Belgian Pro League) ក្របខ័ណ្ឌ​បាល់ទាត់ហូឡង់ (Eredivisie) និងក្របខ័ណ្ឌ​បាល់ទាត់​បារាំង​ (Ligue 1 និង Ligue 2) ត្រូវ​បាន​គេ​ដឹង​ថា សហព័ន្ធ​នៃប្រទេស​៣ នេះ​បានប្រកាស​បិទ​បញ្ចប់​រដូវកាល​ទៅ​ហើយ​។

រូបតំណាង
​ប្រទេស​បារាំង ដែល​រដ្ឋាភិបាល​បាន​ប្រកាស​នាពេលថ្មីៗនេះ​ថា បិទ​គ្រប់​កម្មវិធី​ប្រកួត​កីឡា ​រហូត​ដល់​ខែ​កញ្ញា​។ ដោយឡែក​រឿង​សម្រេច​ឲ្យ​ក្រុម​ណា​ ធ្លាក់ទៅ​លីគ​លំដាប់ទី ២ ឬ​ក្រុម​ត្រូវ​ប្រម៉ូត​ឡើង​ នៅ​មិនទាន់ដឹងច្បាស់​នៅ​ឡើយ ម្យ៉ាង​ទៀតរឿង​ក្រុម​បាន​កៅអី​លេង Champions League និង Europa League ក៏​មិនទាន់​ដឹង​ដូចគ្នា តែ​អាចនឹង​គិត​ត្រឹម​ចំណាត់​ថ្នាក់​បច្ចុប្បន្ន​។

ងាក​ទៅ​ប្រទេស​ហូឡង់ ឯណោះ​ដែល​បាន​សម្រេច​បិទ​បញ្ចប់​រដូវកាល​ ដោយ​គ្មាន​ក្រុម​ឈ្នះ​ជើងឯក តែរឿង​កៅអី​លេង Champions League និង Europa League ចំពោះ​លីគ​ហុឡង់​គឺបាន​ទៅលើក្រុមលេខ១និងលេខ២មាន(Ajax និង AZ Alkmmaa)។ ឯកៅអីលេង Europa League បានទៅលើក្រុមលេខ៣និងលេខ៤ មាន (Feyenoord និង PSV) នេះ​បើ​យោង​តាម​ព័ត៌មានកីឡា BBC Sport បាន​ចុះផ្សាយ​។

ចំណែក​ឯ​ដំណោះស្រាយរបស់​សហព័ន្ធ​បាល់​ទាត់​បែលហ្សិកគឺសម្រេច​ឲ្យ ក្លឹប ​Club Brugge ដែល​លើស​ពិន្ទុ​ក្រុម​គូ​ប្រជែង ១៥ ពិន្ទុ​កំពុង​ឈរ​កំពូល​តារាង​លើក​ពាន​លីគ​រដូវកាល ២០១៩-២០២០ ដោយ​ស្វ័យ​ប្រវត្តិ ចំណែក Gent ជាក្រុម​រងជើងឯក​។

សម្រាប់ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ កំពុង​ត្រៀមរៀប​ចំ​ផែន​ការ​ប្រកួត​បិទ​ទ្វារ​ និង​ធ្វើ​តេស្ត​សុខភាព​គ្រប់​កីឡាករ​ គ្រូ​បង្វឹក​ និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់ ព្រម​ទាំង​បើក​ឲ្យ​កីឡាករ​ឈុត​ធំ​ចូល​មកហ្វឹកហាត់ គ្រោង​ចាប់​ផ្ដើម​ប្រកួត​វិញ​នៅ​ប៉ុន្មាន​សប្ដាហ៍​ទៀត​។

-រក​ឃើញ​ លីគ​​បាល់​ទាត់​ដំបូង​គេ ប្រកាស​​បញ្ចប់​រដូវកាល​ដោយសារ​វីរុស COVID-19

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;