​លោត​ដូច​​ហោះ​ កីឡាករ​ជប៉ុន​នេះបើ​គប់វិញ​សឹង​តែ​បែក​បាល់​(មាន​វីដេអូ)

  • 2020-05-05 23:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Yuji Nishida ជា​កីឡាករ​បាល់ទះជម្រើសជាតិ​ជប៉ុន ដែល​លេចឆ្លោ​ខ្លាំង​ក្រោយ​ពេល​ដែល​រូប​គេ​បានបញ្ចេញ​ទេពកោសល្យ​របស់​ខ្លួន ជួយ​ឲ្យជប៉ុន ជាម្ចាស់​ផ្ទះ​ឡើង​ដល់វគ្គ​​ផ្តាច់ព្រ័ត្រទល់​នឹងប្រេស៊ីល អំឡុងព្រឹត្តការណ៍​ប្រកួត​បាល់ទះ World Cup ២០១៩ កន្លងទៅ​។

កីឡាករ​វ័យ ២០ ឆ្នាំ Yuji Nishida
អ្នកវាយ(ស្មាត់ឆ្វេង) វ័យ ២០ ឆ្នាំរូប​នេះ​មាន​កំពស់​ត្រឹម ១,៨៦ ម៉ែត្រ​ ប៉ុន្តែតួលេខ​​ដែល​គេ​ធ្វើ​បាន​គឺ​ ដល់ទៅ ៣,២ ម៉ែត្រ​ឯណោះ​ ពេល​លោត​វាយ​បាល់។ ទាំង​បច្ចេកទេ​ស​វាយ​ឆ្វេង​ និង​វាយ​សេវា​ រូបគេ​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​។

អ្វីដែល​ពិសេស​គឺ Yuji អាច​​វាយ​យកពិន្ទុ​ពី​ក្រុម​ជម្រើសជាតិប្រេស៊ីលដែល​មានកីឡាករ​ឆ្នើមៗ​បំផុតដូចជា Alan Souza, Lucas ជាដើមដែលមានតិចនិកល្អ​និងកម្ពស់ ២ ម៉ែត្រប្រហែលៗគ្នា​។

នៅ​វគ្គ​​ផ្តាច់ព្រ័ត្រ ប្រេស៊ីល ឈ្នះ ជប៉ុន ៣ សិតទល់ ១។ ជប៉ុន ឈ្នះ​១ សិត​ទី២ (26-24) តែប្រេស៊ីលបាន​​វាយបកវិញឈ្នះ ២ សិត​ជាប់​គ្នា​ (25-14), (27-25) បាន​គ្រង​​ជើង​ឯក​ពិភពលោក ៣ សម័យជាប់ៗគ្នា។

រំឮកផងដែរថា នៅវគ្គពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ ​Yuji ជាអ្នកវាយសេវា បានបញ្ចេញថ្វីដៃធ្វើឲ្យក្រុមគូប្រជែងមិនអាចចាប់បានឡើយ ៦ ដងជាប់គ្នា រហូតចប់ការប្រកួត ជប៉ុន ឈ្នះ កាណាដា ៣-២ ។

ទស្សនា​ពេល Yuji ​វាយ​​យកពិន្ទុ​ពី​ក្រុម​ជម្រើសជាតិប្រេស៊ីល ជា​ជើង​ឯក​ពិភពលោក ៣ សម័យ៖

​វីដេអូហាយឡាយខ​ាងក្រោម៖

វីដេអូបច្ចេកទេសវាយសេវារបស់ NISHIDA ចូល ៦ ដងជាប់ៗគ្នា៖

អត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;