នេះជា​ទីតាំង​ដែល​ប្រជាពលរដ្ឋ​អាចទៅ​ប្រឡង​យក​បណ្ណបើកបរឡានម៉ូតូ

  • 2020-05-07 01:01:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹង​ថា រាល់ការ​ប្រឡង​យកបណ្ណបើកបរ​យានយន្ត (ទោចក្រ-ត្រីចក្រយានយន្ត និង​រថយន្ត) ត្រូវ​ធ្វើឡើង​តាមគ្រប់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ទូទាំង​២៥ រាជធានី-ខេត្ត ទាំងការ​ប្រឡង​ទ្រឹស្តី និង​ដៃចង្កូត។

រូបថត៖ ក្រសួងសាធារណការ
ទីតាំង៖

-ភ្នំពេញ៖ នៅអង្គភាពផ្តល់បណ្ណបើកបរ​របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ៧០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទល់មុខបុរីជីបម៉ុង៥៩៨)

-មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៤ខេត្ត ផ្សេងទៀត

(ចំណែកឯមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និង២ សម្រាប់តែការផ្តល់សេវាប្តូរ និងពន្យារបណ្ណបើកបរប៉ុណ្ណោះ)

ពេលវេលាផ្តល់សេវា៖

-ថ្ងៃចន្ទ ដល់ សៅរ៍​ ( និងបន្ថែមថ្ងៃអាទិត្យ១ថ្ងៃ នាថ្ងៃទី១០ ឧសភា ២០២០)

-ម៉ោង៨:០០ព្រឹក ដល់ ៥:០០ល្ងាច

ឯកសារសម្រាប់ការប្រឡងយកបណ្ណបើកបរ៖

១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់)

៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់)

៤. និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ ក្នុងករណីប្រឡងបណ្ណប្រភេទ គ ឃ និង ង៕

ចុចអាន​បន្ថែម៖ App មួយ​នេះ នឹង​ជួយឱ្យ​អ្នកប្រឡង​ជាប់​យកបណ្ណបើកបរ​យ៉ាង​ងាយស្រួល

អត្ថបទថ្មី
;