ដៃ​រន្ទះ​កីឡាករ​ជប៉ុន​រូប​នេះ វៃ​បែក​របាំង​ ៣ ​ជំនាញ​ខាង​ពុះ​កណ្ដាល​យក​ពិន្ទុ

  • 2020-05-07 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Yūki Ishikawa ជា​កីឡាករ​ និង​ជា​ប្រធានក្រុម​បាល់​ទះ​ជម្រើស​ជាតិ​ជប៉ុន​ ​ពាក់​អាវ​លេខ ១៤​ ដែល​ល្បី​ល្បាញ​យូរ​ក្រែល​ដែរ​ហើយ​នៅ​ស្រុកកំណើត ជាពិសេស​ពេល​លេង​ឲ្យ​សាកលវិទ្យាល័យ Tokyo’s Chuo University ។

រូបគេ​កាន់​តែលេចធ្លោ ក្រោយ​ចាប់​ដៃ​គូ​ឆ្វេង-ស្ដាំជាមួយ​សិស្ស​ប្អូន Yuji Nishida ជួយ​ឲ្យ ជប៉ុន ជាម្ចាស់​ផ្ទះ​ឡើង​ដល់វគ្គ​​ផ្តាច់ព្រ័ត្រទល់​នឹងប្រេស៊ីល អំឡុងព្រឹត្តការណ៍​ប្រកួត​បាល់ទះ World Cup ២០១៩ កន្លងទៅ​។

Ishikawa មាន​កម្ពស់ ១,៩១ មែ៉ត្រអាច​លោតបាន​ដល់ ៣,២ ម៉ែត្រ​ឯណោះ​ ពេល​លោត​វាយ​បាល់។ អ្នកប្លុក វ័យ ២៤ ឆ្នាំ​រូប​នេះ ក៏​ជំនាញ​ខាង​វាយ​កណ្ដាល​យកពិន្ទុផង​ដែរ ទាំង​បច្ចេកទេ​ស​វាយ​សេវា​ ឆ្មក់​វាយ​កណ្ដាល​ផ្តាច់​បាំង និងបច្ចេកទេស​បិទ(ប្លុក) រូបគេ​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​។

Ishikawa ប្រធានក្រុម​បាល់​ទះ​ជម្រើស​ជាតិ​ជប៉ុន​
ប្រធាន​ក្រុម​ចិត្ត​ត្រជាក់​រូបនេះ បានជាប់ជា​កីឡាករ​ល្អ​បំផុត​ទី ២ និងជា​អ្នកបំបែកកំណត់ត្រា ៤៨ ឆ្នាំយក​បាន​ មេដាយ​ឲ្យជម្រើសជាតិ​​ជប៉ុន​ក្នុងព្រឹត្តការណ៍​ប្រកួត​បាល់ទះ World Cup ២០១៩ ដោយបញ្ចប់​ដោយ​ចំណាត់ថ្នាក់លេខ ៤ ។

ទស្សនា​បច្ចេកទេស​ Ishikaw វាយ​កណ្ដាល​ផុត​របាំង ៣ ៖

ប្រភព៖ Olympic

អត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;