ផ្លូវការ៖ FIFA ឲ្យ​​ប្ដូរ​បាន ៥ នាក់​ក្នុង​មួយ​ប្រកួត ​ហើយគ្មាន​VAR ជំនួយ​ទៀត​ទេ

  • 2020-05-09 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថាប័ន​ក្បាលម៉ាស៊ីន​បាល់​ទាត់​ ឬហៅ​កាត់​ថា FIFA បាន​ឯកភាព​ និង​អនុញ្ញាត​ឲ្យ​ក្លឹប​ទាំងអស់​​អាចប្ដូរ​កីឡាករ​បាន​ ៥ នាក់​ក្នុង​មួយ​ប្រកួត​ ជាមួយ​គ្នា​នោះ​ផង​ដែរ ការ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា VAR (វីដេអូជំនួយការអាជ្ញាកណ្ដាល) នឹង​ត្រូវ​ផ្អាក​សិន។

ការ​ប្រើប្រាស់​បច្ចេកវិទ្យា VAR ក្នុងការ​ប្រកួត​មួយ​នៅ La Liga
ដំណឹង​បឋម La Liga ជាមួយ Bundesliga អាច​នឹង​ក្លាយ​ជា​លីគ​ដំបូងគេ ដែល​ត្រូវ​អនុវត្តច្បាប់​ថ្មី ឬ​សេចក្តី​ប្រកាស​នេះ ដើម្បី​ជៀសវាង​ការ​ចម្លង​វីរុស​កូវីដ ១៩ ដោយហេតុ​ថា អ្នកកាន់​ការ​ ឬមន្ត្រី​អាជ្ញាកណ្ដាល នៅ​ក្នុង​បន្ទប់​គឺ​ធ្វើការ​នៅជិតៗ​គ្នា ដែល​ផ្ទុយ​ពី​សារាចរណែនាំ​របស់​អង្្គការ​សុខភាពពិភពលោក។

ការ​​ឯកភាព​និង​អនុញ្ញាត​បែប​នេះ​​ ធ្វើ​ឡើង​តាម​សំណើ​របស់​ FIFA ដែល​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ជួយ​សម្រាល​កីឡាករ​ដែល​ត្រូវ​លេង​ញឹកញាប់​នៅ​ពេល​ចូល​ប្រកួត​ឡើង​វិញ​ បន្ទាប់​ពី​ឈប់​សម្រាក​ដោយ​សារ​តែ​ជំងឺ​កូវីដ-១៩។

ផ្លាក ផ្លាស់​ប្តូរកីឡាករ

ក្នុងនោះ​ផង​ដែរ ក៏​ត្រូវគោរព​តាម​លក្ខខណ្ឌមួយ​ចំនួន​ផង​ដែរគឺ ការ​កីឡាករ​បាន​ ៥​នាក់​​​គ្រប់​ក្លឹប​នីមួយៗ​អាច​ដូរ​កីឡាករ​ បាន​នៅ​ក្នុង​ម៉ោង​សម្រាក​ បញ្ចប់​តង់។

ការ​ដូរ​ចេញ​នោះ​គឺ​មាន​ឱកាស​តែ​ ៣​ដង​គត់​ (មិនមែន​ ៣នាក់​ទេ - តែ​ក្នុង​ ៣ដង​នោះ​អាច​ដូរ​បាន ៥នាក់) ក្នុង​ការ​ប្ដូរ​កីឡាករ​ទាំង​នោះ​ប៉ុណ្ណោះ​ ដើម្បី​ចៀស​វាង​បង្អាក់​ការ​ប្រកួត​។

ចំពោះ​ប្រកួត​វគ្គ​បន្ថែម​ម៉ោង​វិញ ក្លឹប ​អាច​ប្រើប្រាស់​កីឡាករ​ ដែល​នៅ​លើ​បង់​បានតែ​ត្រូវ​ដូរ​នៅ​មុន​វគ្គ​បន្ថែម​ម៉ោង ឬ ក្នុង​ម៉ោង​សម្រាក​ពាក់កណ្ដាល​តង់​នៃ​វគ្គ​បន្ថែម​ម៉ោង​។

ច្បាប់​ថ្មី​នេះ​ នឹង​មាន​ប្រសិទ្ធ​ភាព​លើ​រដូវ​កាល​ ២០១៩/២០​ និង​ ២០២០/២១​ ដោយ​ចាប់​ផ្ដើម​អនុវត្ត​នៅ​ថ្ងៃ​ទី​០១​ ខែ​មិថុនា​ ២០២០​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ​ផ្លូវការ ​របស់ក្រុម​ប្រឹក្សា​សមាគម​បាល់ទាត់​អន្តរជាតិ​ FIFA កាល​ពី​ថ្ងៃ​ទី ៨ ខែ​ឧសភា​ឆ្នាំ ២០២០ ​៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ FIFA ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;