មិនគួរឱ្យជឿ! មនុស្ស​វ័យចាស់​ជាងគេ​នៅអេស្ប៉ាញ ជាសះស្បើយពីជំងឺកូវីដ១៩

  • 2020-05-13 07:11:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្រ្តីអាយុ ១១៣ឆ្នាំម្នាក់​ដែលគេជឿជាក់ថា មានវ័យចំណាស់​ជាងគេបង្អស់​ក្នុងប្រទេស​អេស្ប៉ាញ បាន​ជាសះស្បើយ​ពី​ជំងឺកូវីដ១៩ហើយ។

ស្រ្តី​​ខាងលើ​មានឈ្មោះថា Maria Branyas បាន​ឆ្លងជំងឺនេះ​កាលពីខែមេសា នៅ​ផ្ទះ​សម្រាប់​អ្នកចូលនិវត្តន៍​មួយកន្លែងនៅក្រុង Olot ជាទីដែល​មានមនុស្សជាច្រើនហើយបានស្លាប់​ដោយសារ​កូវីដ១៩។

អ្នកនាំពាក្យសម្រាប់​អ្នកស្នាក់នៅក្នុងផ្ទះខាងលើ បាន​ឱ្យដឹងថា លោកយាយ Maria Branyas បាន​រស់រានមានជីវិត​ពីជំងឺនេះ ដោយគាត់​គ្រាន់តែចេញ​រោគសញ្ញាតិចតួចប៉ុណ្ណោះ។ គាត់​មាន​អារម្មណ៍ប្រសើរវិញហើយ ក្រោយ​ពីគាត់​ធ្វើតេស្តឃើញអវិជ្ជមានកូវីដ១៩៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;