ក្រុម​នេះ​មាន​ កីឡាករ​ព័រទុយហ្គាល់​ ​ច្រើន​ជាង​គេ​បំផុត​នៅ Premire League

  • 2020-05-15 00:00:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ


Wolves ឬ Wolverhampton Wanderers ជាក្រុម​មួយ​នៅ Premire League កំពុង​ឡើង​ជើងខ្លាំង ក្រោយ​ពេល​លត់​​ក្រុមតំបន់ Top 6 យក​បាន ៣ ពិន្ទុដោយ​ប្រើទម្រង់លេងវាយ​បក​ ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង រហូត​ឡើងមកឈរលេខ ៦ មាន ៤៣ ពិន្ទុនៅរដូវកាល ២០១៩-២០២០ ។

ចំណែកពានអឺរ៉ុប Europa League ក្រុម​ Wolves ​លេង​ដល់​វគ្គ ១៦ ក្រុមចុងក្រោយ ដោយស្មើ ១-១ ទល់នឹងក្រុម​មកពីក្រិក Olympiacos ជើងទី ១ តែជើងទី ២ ត្រូវបានផ្អាក ដោយសារ​វីរុស​កូវីដ ១៩ ។

ការ​ដែល​លេង​យល់ចិត្ត​គ្នា ត្រូវ​បាន​គេ​ដឹង​ថាជាមូលហេតុ​ដែល​នាំ​ឲ្យ​ក្រុម​មួយ​​នេះ​ ពូកែ​វាយ​បក ខណៈដែល​កីឡាករ​លេចធ្លោសញ្ជាតិ​អេស្ប៉ាញ​គឺ Adama Traore និងខ្សែប្រយុទ្ធមុិចសិចកូ Raúl Jiménez ។ ប្រសិនណា​បើ​បាន​កៅអីលេង Champions League ប្រាកដជា​ក្រុម​ធំៗ​ខ្លាច​រអា​ មិនខាន។

Adama Traore (ស្ដាំ)

ក្រុម​នេះ​មាន​ កីឡាករ​ព័រទុយហ្គាល់​ ច្រើន​ជាង​គេ​នៅ Premire League ពោលគឺ ១៦ នាក់ក្នុងឈុតធំ។ ជាពិសេស​ស្ទើរពាក់កណ្ដាល​នៃជម្រើស ១១ នាក់គឺសុទ្ធតែជាកីឡាករជម្រើសជាតិព័រទុយហ្គាល់តែម្ដង រួម​មាន កីឡាករ Rui Patricio, Joao Moutinho, Ruben Neves, Diogo Jota, Ruben Vinagre, Pedro Neto និង Burno Jordao រីឯលោក Nuno Espírito Santo ជាគ្រូ​បង្វឹក​ក៏សញ្ជតិ​ព័រទុយហ្គាល់ ផងដែរ។

ជម្រើស ១១ នាក់ដំបូងរបស់ Wovles

ជម្រាបជូនផងដែរថា កីឡាករ​ព័រទុយហ្គាល់ កំពុង​ប្រកបអាជីបនៅ Premire League នៅ​មានកីឡាករ ៩ រូបផ្សេង​ទៀត​ដូចជា Bernardo Silva និង Joao Cancelo លេង​ឲ្យក្លឹប Manchester City។ កីឡាករ Goncalo Cardoso និង Xandre Silva លេង​ឲ្យក្លឹប West Ham។

កីឡាករ Ricardo Pereira លេង​ឲ្យ Leicester City។ ឯ Andre Gomes លេងឲ្យក្លឹប Everton ។ កីឡាករ Cedric Soares លេងឲ្យក្លឹប Southampton ។ កីឡាករ Domingos Quina លេងឲ្យក្លឹប WatFord ចំណែកកីឡាករ Diogo Dalot លេងឲ្យ Manchester United ។

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Besoccer ប្រែ​សម្រួល៖ រក្សា

;