​កូវីដអែប​កៀន! បាល់​ទាត់​លីគ​អឺរ៉ុប​ ៤ នឹងវិល​មក​វិញ​ហើយ

  • 2020-05-14 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្របខ័ណ្ឌ​លីគ​កំពូល​ ៤ នៅ​អឺរ៉ុប​ដូចជា Bundesliga, Premier League, La Liga និង Serie A ទទួល​បាន​ភ្លើង​ខៀវ​ពី​សំណាក់​រដ្ឋអំណាច​នៃ​ប្រទេស​ទាំង​នោះ ក៏ដូចជាតាម​ការ​​បញ្ជាក់ច្បាស់​ៗ​ពី ប្រធានសហព័ន្ធ​ អនុញ្ញាត​បើក​ឲ្យមាន​សកម្មភាព​បាល់ទាត់​ ឡើង​វិញ។

បើ​ទោះជាស្ថានភាពវីរុស​កូវីដ១៩ បច្ចុប្បន្ន​មិន​ទាន់​សាប​រលាប​ទៅ​ទាំង​ស្រុង ប៉ុន្តែ​ហាក់​ថយចុះ​នូវ​ចំនួន​អ្នក​ឆ្លង​ នៅតាមបណ្ដាប្រទេស​ដែល​មាន​បាល់ទាត់​លីគ​ល្បីៗ​ដូច​រៀប​រាប់​ខាង​លើ បើធៀប​ទៅនឹង​កាល​ពី​ខែមីនា កន្លងទៅ។

កីឡាករ​តំណាង​លីគ​ទាំង៤អឺរ៉ុប​ :ប្រភពរូបភាព/The Football Arena
**ខាងក្រោម​នេះ​ជាកាលបរិច្ឆេទ នៃការត្រឡប់​វិញ​នៃលីគ​ទាំង៤អឺរ៉ុប​**

-Bundesliga ថ្ងៃសៅរ៍ទី ១៦ ខែឧសភា ២០២០

-Premier League ថ្ងៃសៅរ៍ទី ១ ខែមិថុនា ២០២០

-LaLiga ថ្ងៃសៅរ៍ទី ១២ ខែមិថុនា ២០២០

-Serie A ថ្ងៃសៅរ៍ទី ២១ ខែមិថុនា ២០២០

សម្រាប់​លីគ​កំពូល​ដទៃ​ទៀត មាន​ដូចជា៖

-Liga NOS (លីគប្រទេសព័រទុយហ្គាល់) ថ្ងៃសៅរ៍ទី ៤ ខែមិថុនា ២០២០

-Turkish Super Lig (លីគប្រទេសតួគី) ថ្ងៃសៅរ៍ទី ១២ ខែមិថុនា ២០២០

-MLS (លីគសហរដ្ឋអាមេរិក) ថ្ងៃសៅរ៍ទី ១ ខែកក្កដា ២០២០

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;