​ក្លឹប​ធំ​មួយ​​នៅ​ តួ​គី ​តេស្ត​ឃើញ​ ៨​​នាក់​ផ្ទុក​វីរុស​សុទ្ធ​ជា​កីឡាករ​ឈុត​ធំ

  • 2020-05-15 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Besiktas ក្លឹប​ធំ​ជាង​គេ​មួយ​ក្នុង​ចំណោម​ក្លឹប​ដទៃ​ទៀត​នៅ​ប្រទេស​ តួគី ​នៅ​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​ Turkish Super Lig ​បាន​ប្រកាស​ថា​បាន​ធ្វើ​តេស្ត ​រក​ឃើញ​ ៨​​​ នាក់​មាន​ផ្ទុក​វីរុស​កូវីដ១៩ សុទ្ធ​ជា​កីឡាករ​ឈុត​ធំ។ តួលេខ​នេះ​ចេញ​ផ្សាយ​ផ្លូវការ​ពី​ក្លឹប បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​កីឡាករ បុគ្គលិក​ក្លឹប និង​គ្រូ​បង្វឹក​ទាំង​អស់​។

កីឡាករ​ក្លឹប Besiktas ដែល​គ្មាន​ផ្ទុក​វីរុស​កំពុង​ធ្វើការ​ហ្វឹកហាត់
លីគ​ប្រទេស​នេះ ​ទើប​នឹង​មាន​ការ​ បញ្ជាក់​ច្បាស់​ៗ​ពី ប្រធាន​សហព័ន្ធ​ អនុញ្ញាត​បើក​ឲ្យ​មាន​សកម្មភាព​បាល់ទាត់​ ឡើង​វិញ​ថ្ងៃអង្គារ៍​ទី **១២ ខែមិថុនា ២០២០** ខាង​មុខ​នេះ។ មិន​ខុសពីក្លឹប Besiktas ក្លឹប​ដទៃ​ទៀត បាន​នឹង​កំពុង​តែ​ត្រៀម​ហ្វឹកហាត់​វិញ តែ​ឥឡូវ​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់ជា ​បណ្ដោះអាសន្ន​សិន។​

បើផ្នែក​តាម​ទិន្នន័យ​សរុប នៅថ្ងៃទី ១៥ ខែ​ឧសភានេះ តួគី កើតមាន​អ្នកឆ្លងសរុបចំនួន ១៤៤ ៤៤៩ នាក់​ អ្នក​ស្លាប់​ចំនួន ៤០០៧ នាក់​និង​មាន​អ្នក​ជាសះស្បើយ​ចំនួន ១០៣ ០៣០ នាក់។

រំឮក​ផង​ដែរ​ថា ​តួគី ​គឺ​ជា​ម្ចាស់​ផ្ទះ​វគ្គ​ផ្តាច់​ព្រ័ត្រ Champions League ២០២០ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ ​Atatürk Olympic ទី​ក្រុង Istanbul នៅ​ខែ​ សីហា ខាង​មុខ​នេះ​ផង​ដែរ៕ www.aa.com.tr

ខាងក្រោម​ជា មាស៊ីនបាញ់សម្លាប់មេរោគ ដែលក្លឹប Besiktas បានដាក់​ដើម្បី​អនុវត្តវិធានការ​ការពារ

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ 101 Great Goals ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;