Zlatan ​បើក​ឡាន​ថ្មី​តម្លៃ​ជាង ២ លាន​អឺរ៉ូ​ខុស​ច្បាប់​នៅ​ស៊ុយអែត

  • 2020-05-15 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ


Zlatan Ibrahimovic ត្រូវ​បាន​ប្រភព​ព័ត៌មាន​ AS english ចុះ​ផ្សាយ​អំពី​ ​បទល្មើស​ចរាចរណ៍​មួយ​ដែល​រូបគេ​បាន​ប្រព្រឹត្តិ​នៅ​ទីក្រុង​ Stockholm ​ប្រទេស​ស៊ុត​អែត​ ​ដោយ​បើក​បរ​ក្នុង​ល្បឿន​លឿន​ខ្លាំង​ក្នុង​ទីប្រជុំជន​ ​និង​មួយ​ករណី​ទៀត​ ​ល្មើស​នឹង​ច្បាប់​ស៊ុយអែត ដែល​បើកបរ​រថយន្ត​ក្នុង​ទីសាធារណៈ ទាំង​​មិន​ទាន់​ចុះ​បញ្ជី​កម្មសិទ្ធ​នៅ​ឡើយ​។

Zlatan និង​រថយន្ត​ Ferrari ម៉ូឌែល Monza SP2 /រូបភាព៖ The Football Arena

រថយន្ត​ Ferrari ម៉ូឌែល Monza SP2 ​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​រថយន្ត​ពិសេស​ផលិត​ឡើង​មាន​តែ​ចំនួន ៥០០ គ្រឿង​ប៉ុណ្ណោះ។ Ztalan ​បាន​បញ្ជា​ទិញ​រថយន្ត​នេះ​អំឡុង​ពេល​ខួប​កំណើត​លើក​ទី ៣៨ របស់​គេ ​ក្នុង​តម្លៃ​ប្រមាណ​ជា ២ លាន​អឺរ៉ូ។

​យោង​តាម​ភ្នាក់ងារ​លក់​រថយន្ត​ស៊ុយអែត​ បាន​ពន្យល់​ថា​ ​រថយន្ត​នោះ ​មិន​ទាន់​ចុះ​បញ្ជី​កម្មសិទ្ធ​​តាំង​ពី​ខែ​មីនា ​មក​ម្ល៉េះ​ ។ យ៉ាងណា​រឿងរ៉ាវ​នេះ ​ភ្នាក់ងារ​ផ្ទាល់​ខ្លួន​របស់​ Zlatan ជា​អ្នក​រ៉ាប់​រង ​អាច​នឹង​គ្មាន​បញ្ហា​អ្វី​ជា​ធំ​ដុំ​ដល់​ ​ម្ចាស់​អាវ​លេខ ២១ របស់ AC Milan រូប​នេះ​ទេ ខណៈ​ដែល​ពេល​នេះ Zltan ​ហោះ​​មក​ដល់ ទឹក​ដី​អ៊ីតាលី​វិញ​បាត់​ហើយ ​តាំង​ពី​ថ្ងៃ​ចន្ទ​ ដើម​សប្ដាហ៍​នេះ។

ជម្រាប​ជូន​ថា រថយន្ត​ស្ព័រ​មួយ​នេះ​បំពាក់​ដោយ​ម៉ាស៊ីន V12 រត់​ពី ០-២០០ គ.ម/ម៉ ចំណាយ​ពេល​ត្រឹម​តែ ៨ វិនាទី​ប៉ុណ្ណោះ ចំណែក​ឯ​​ល្បឿន​អតិបរមា​ គឺ ២៩៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

ទស្សនា​វីដេអូខាងក្រោម៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ en.as. ប្រែ​សម្រួល៖ រក្សា

;