រូបភាព​កម្រ​បាន​ឃើញ! សត្វ ក វែង ពេល​ឱន​ផឹក​ទឹក​ម្ដងៗ កន្ធែក​ជើង​ស្ទើរ​រយះ

  • 2020-05-18 00:09:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថិត​នៅ​ឯ​​តំបន់​អភិរក្ស Zimanga ​​អាហ្វ្រិក​ខាង​ត្បូង អ្នក​ថត​រូប​ម្នាក់​ឈ្មោះ Steve Roos បាន​ផ្ដិត​យក​​បណ្ដុំ​រូបភាព​ដ៏​កម្រ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​មួយ​ចំនួន​បង្ហាញ​ពី​សកម្មភាព​​​​យ៉ាង​លំបាកលំបិន​ដែល​សត្វ​ ក វែង ​ឈ្មោល​១​ក្បាល​​កំពុង​ឱន​ក្បាល​ផឹក​ទឹក។

ពេល​ផឹក​ទឹក​ម្ដងៗ សត្វ ក វែង ត្រូវ​កន្ធែក​ជើង​ទាំង​សងខាង រួច​បន្ទាប​ក្បាល​របស់​វា ដែល​មើល​ទៅ​ដូចជា​ត្រដាបត្រដួស​ខុស​ពី​សត្វ​ដទៃ​​ឯ​ទៀត។ មួយ​វិញ​ទៀត នៅ​រាល់​ពេល​ងើប​ពី​ផឹក​ទឹក វា​មិន​ងាយ​ក្រោក​ឈរ​បាន​ដោយ​ភ្លាមៗ​ក្នុង​កាយវិការ​រហ័សរហួន​នោះ​ឡើយ។ ការណ៍​នេះ​ហើយ​អាច​បង្ក​ជា​គ្រោះថ្នាក់ ប្រសិន​បើ​មាន​សត្វ​សាហាវ​បម្រុង​ចង់​វាយ​ប្រហារ​​ពួក​វា។ យ៉ាង​ណា​មិញ ក៏​ចាត់​ទុក​ជា​សំណាង​ល្អ​មួយ​ដែរ ព្រោះ​សត្វ ក វែង​ មិន​ផឹក​ជា​រៀងរាល់​ថ្ងៃ​ទេ ដោយ​​៣ ទៅ ៤​ថ្ងៃ​ទើប​​វា​ផឹក​ទឹក​ម្ដង ព្រោះ​​​នៅ​ក្នុង​​រុក្ខជាតិ​ដែល​វា​ស៊ី​សម្បូរ​ជាតិ​ទឹក​រួច​ស្រាប់​ទៅ​ហើយ៕

សូម​ទស្សនា​បណ្ដុំ​រូបភាព​នៅ​ខាង​ក្រោម៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;