អាមេរិក គ្រោង​លក់​គ្រាប់បែកបុកដែលបំពាក់លើនាវាតម្លៃ១៨០លានដុល្លារ ឱ្យតៃវ៉ាន់

  • 2020-05-21 01:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​អាមេរិក បាន​ដាក់សំណើទៅសភា​ ដើម្បីបើកលទ្ធភាព​លក់គ្រាប់បែកបុក​ដែលបំពាក់លើនាវា ឱ្យតម្លៃ ក្នុងតម្លៃ ១៨០លានដុល្លារ ដែលកាយវិការនេះ នឹង​បង្កើនកម្តៅថែមទៀត ក្នុងទំនាក់ទំនងរវាង​ក្រុងប៉េកាំង និងក្រុងវ៉ាស៊ីងតោន។

យោងតាម​ភ្នាក់ងារសហប្រតិបត្តិការ​សន្តិសុខ​ការពារជាតិអាមេរិក កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ​២០២០ ឱ្យដឹងថា ក្រសួងការ​បរទេស​បាន​យល់ព្រមលក់​គ្រាប់បែកម៉ាក MK-48 Mod6 ចំនួន ១៨គ្រាប់ និង​សម្ភារៈពាក់ព័ន្ធផ្សេងទៀត​ដែលមាន​សរុបប្រហែល ១៨០លានដុល្លារ។

ការ​យល់ព្រមនេះ គឺ​ដើម្បី​បម្រើឱ្យផលប្រយោជន៍​សន្តិសុខ និង​សេដ្ឋកិច្ច​អាមេរិក ដោយ​ការ​គាំទ្រកិច្ចប្រឹងប្រែង​របស់​តៃវ៉ាន់ ក្នុងការធ្វើទំនើបកម្ម​កងទ័ព និង​រក្សា​សមត្ថភាព​ការពារខ្លួន។

ការប្រកាស​នេះ ក៏ធ្វើឡើង​ស្របពេល​ដែល​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen ស្បថចូលកាន់តំណែង​អាណត្តិទី២ កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ​២០២០៕

ចុចអាន៖ ប្រធានាធិបតី​តៃវ៉ាន់ ថាចង់​ចរចា​ជាមួយចិន ប៉ុន្តែក្នុង​លក្ខខណ្ឌ​នេះ

ប្រភព៖ Channelnewsasia

អត្ថបទថ្មី
;