ទស្សនា​វីដេអូ ក្រុម​គោជល់​ទម្លាយ​សំណាញ់​ក្រុម​ Mainz 05 ប៉ះ​គ្នា​ពីរ​ដង​ ១៣ គ្រាប់

  • 2020-05-25 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​គោ​ជល់ RB Leipzig បាន​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល ​ក្រោយ​ប្រកួត​ពាន​លីគ Bundesliga ​សប្ដាហ៍​ទី ២៧ ​បាន​បញ្ចប់។ ​ក្រុម​កំពុង​ឡើង​ជើង​មួយ​នេះ​ ​ទម្លាយ​សំណាញ់​ទី​ក្រុម​ Mainz 05 ​រហូត​ដល់​ទៅ ១៣ គ្រាប់​ដោយ​មិន​ឲ្យ​ត​ដៃ​រួច​​ ដែល​​ជា​ការ​ប៉ះ​គ្នា២លើក​ក្នុង​រដូវកាល ២០១៩ ២០២០។

Werner និង​ដៃគូ /រូបថតក្លឹប៖ RB Leipzig
នៅ​ជើង​ទី ១ កីឡាករ​ឆ្នើម Timo Werner ​អាចធ្វើបានឥតខ្ចោះគឺ Hat-trick ម្នាក់ឯងទាំងស៊ុតនិង Assist ជួយ​ក្រុម​ឈ្នះ ៨-០ ។ នៅ​ជើង​ទី ២ Timo Werner រឹត​តែ​លេច​ធ្លោ ពេល​ស៊ុត​​បាន Hat-trick ម្តង​ទៀត​។

តួលេខ​នេះ​ធ្វើ​ឲ្យ​រូប​គេ​រំកិល​មក​ឈរ​លេខ ២ ដដែល​លើ​​តារាង Top scorer ​ចំនួន ២៤ គ្រាប់​ assist បាន ៧ ដង។ ​ចំណែក​ឯ Robert Lewandowski លេខ ១ ស៊ុត​បាន ២៧ គ្រាប់ assist បាន៣ ដង​(Bayern លេខ១មាន៦៤ពិន្ទុ)។ រីឯលទ្ធផលក្រុម Leipzig រំកិលមកឈរលេខ ៣ ក្នុង​តារាង(៥៤ពិន្ទុ) ឯក្រុម Mainz ខ្ទាតដល់លេខ ១៥ កៀក​នឹង​តំបន់​ត្រូវកាត់​ចោល(២៧ពិន្ទុ)៕

ទស្សនា​វីដេអូហាយឡាយខាងក្រោម៖

អត្ថបទបន្ត៖

-Hat-trick ម្នាក់​ឯង​ទាំង​ស៊ុត​និង Assist ជួយ​ក្រុម​ឈ្នះ ៨-០ រដូវ​កាល​នេះ​មុន​នឹង​ផ្ទុះ​វីរុស

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;