កីឡាករ​ជើងចាស់​វ័យជិត ៤០ ឆ្នាំ​ ​នៅ​តែ​អាច​​លេង​បាល់ល្អ​ដូច​កាល​ពី​ក្មេង​ដដែល

  • 2020-05-27 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic ផ្លាស់មកលេងឲ្យអតីតក្លឹបរបស់ខ្លួនគឺ AC milan ដែលខ្លួនមានវ័យ ៣៨ ឆ្នាំទៅហើយ ប៉ុន្តែនៅមិនទាន់ចូលនិវត្តន៍នោះទេ។ ខាងក្រោមនេះជាកីឡាករវ័យជ្រេខ្ទង់ ៤០ ទាំង ១០ រូបដែលមិនទាន់ឈប់លេងបាល់នៅជាកីឡាករអាជីព និងថែមទាំងធ្វើបានល្អ ដូចមុនដដែល។

១០) Milan Baroš បច្ចុប្បន្នអាយុ ៣៨ ឆ្នាំ ធ្លាប់ជាអតីតកីឡាករ Liverpool លុះដល់ឆ្នាំ ២០២០ នេះរូបគេឲ្យក្លឹបឯស្រុកកំណើតគឺ Banik Ostrava សាធារណរដ្ឋឆែក។

៩) Emre Belozoglu បច្ចុប្បន្នអាយុ ៣៩ ឆ្នាំ។ រូបគេចូលលេងជាកីឡាករអាជីពតាំងពីឆ្នាំ ១៩៩៦ ឲ្យក្លឹប Galatasaray នៅទួគី លុះដល់ឆ្នាំ ២០២០ នេះរូបគេនៅបន្តលេងឲ្យក្លឹបគូប្រជែងវិញគឺក្លឹប Fenerbahçe។

៨) Gareth Barry បច្ចុប្បន្នអាយុ ៣៩ ឆ្នាំ។ រូបគេលេងឲ្យ Aston Villa តាំងឆ្នាំ ១៩៩៨ អតីតកីឡាករ Brighton រូបគេបង្ហាញខ្លួនច្រើនជាងគេបង្អសនៅក្របខណ្ឌបាល់ទាត់អង់គ្លេស EPL រហូតដល់​ឆ្នាំ ២០១៧ លេងឲ្យ West Brom ។

រូបថត៖ wba.co.uk

៧) Kenny Miller បច្ចុប្បន្នអាយុ ៣៩ ឆ្នាំ។ ខ្សែប្រយុទ្ធស្កុតឡែន នៅលេងបាល់ដល់សព្វថ្ងៃ។

រូបថត៖ twitter

៦) Shunsuke Nakamura បច្ចុប្បន្នអាយុ ៤១ ឆ្នាំ។ កំពូលអ្នកទាត់ Free-kick របស់ជប៉ុនរូបនេះលេងឲ្យក្លឹប Yokomaha FC តាំងឆ្នាំ ១៩៩៧ រួចផ្លាស់ទៅលេងនៅ Celtic តែបានត្រឡប់ទៅ Yokomaha FC វិញនៅលេងដល់ឆ្នាំ ២០២០។

រូបថត៖ junpiterfutbol.com

៥) Roque Santa Cruz បច្ចុប្បន្នអាយុ ៣៨ ឆ្នាំ។ អតីតកីឡាករក្លឹប Bayern Munich និង Man City បានប្តូរចូលមកលេងឲ្យ Olympia ឆ្នាំ ២០១៦ ដល់ ២០២០។

រូបថត៖ worldsoccer

៤) Kazuyoshi Miura បច្ចុប្បន្នអាយុ ៤០ ឆ្នាំ។ កីឡាករជប៉ុនរូបនេះលេងឲ្យតែក្លឹប Yokomaha FC តាំងពីឆ្នាំ ១៩៩៨ និងបន្តលេងដល់ ២០២០។

រូបថត៖ AFC

៣) Maxi Rodriquez បច្ចុប្បន្នអាយុ ៣០ ឆ្នាំ។ កីឡាករអាហ្សង់ទីនរូបនេះធ្លាប់លេងឲ្យ Liverpool, Atlectico Madrid និងកាលពី ២០១៩ កន្លងទៅរូបគេត្រឡប់ទៅលេងនៅក្លឹបឯស្រុកកំណើតគឺ Newell's ដែល Marodona ធ្វើជាអ្នកចាត់ការទូទៅ។

រូបថត៖ airedesantafe

២) Gianluigi Buffon បច្ចុប្បន្នអាយុ ៤០ ឆ្នាំ។ អ្នកចាំទីចាស់វស្សារូបនេះលេងឲ្យក្លឹប Parma តាំងឆ្នាំ ១៩៩៥ បានដូរមកលេងឲ្យ Juventus ជាច្រើនឆ្នាំនិងផ្លាស់ទៅ PSG មួយរយៈខ្លី តែបានត្រលប់ទៅ Juventus និងបន្តលេងដល់ឆ្នាំ ២០២០ នេះ។

រូបថត៖ Juventus

១) Zlatan Ibrahimovic បច្ចុប្បន្នអាយុ ៣៨ ឆ្នាំ។ រូបគេចូលលេងជាកីឡាករអាជីពនៅក្លឹប Malmo FF ឆ្នាំ ១៩៩៩ រួចបន្តទៅលេងឲ្យក្លឹបធំៗជាច្រើននៅអឺរ៉ុបមាន Ajax, Juventus, Inter Milan, Barcelona, AC Milan, Paris Saint-Germain, Manchester United ,LA Galaxy និង AC Milan ដើមឆ្នាំ ២០២០ និងអាចបន្តលេងដល់អាយុ ៤០ ឆ្នាំ៕

រូបថត៖ AC milan

ប្រភព៖ Give Me Sport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;