កីឡាករ ២ រូប​ប្រាប់​ពី គ្រាប់​ល្អ​បំផុត​ក្នុង​អាជីព​របស់​ខ្លួន ដែល​រក​ឃើញ​ក្នុង​ថ្ងៃ​តែ​មួយ​ (វីដេអូ)

  • 2020-06-01 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្បាច់ Back Heel (វៃកែងពីក្រោយ) របស់​ម្ចាស់​អាវ​លេខ ៩ Luis Suarez ​ត្រូវ​បាន​មជ្ឃដ្ឋាន​អ្នក​គាំទ្របាល់ទាត់​លើកសរសើរ​មិន​ដាច់​ពី​មាត់ ជាងនេះ​ទៀតសាមីខ្លួនផ្ទាល់បានប្រាប់អ្នកសារព័ត៌មានក្រោយចប់ប្រកួត និងផុសនៅលើ Instagram ថា "មួយគ្រាប់នោះជាការរកគ្រាប់បាល់ល្អបំផុត​ក្នុងអាជីពរបស់ខ្លួន។" ប្រកួត​នោះ​ ក្រុម Barcelona ឈ្នះលើក្រុម RCDMallorca ៥-២ ក្នុងកីឡដ្ឋាន Camp Nou ។

នៅឯទឹកដីអង់គ្លេសឯណោះ​វិញ ក្នុង​ជំនួប​នាសប្ដាហ៍​ទី ១៦ កន្លង​ទៅ កីឡាករ​កំពុង​ឡើងជើង Son Heung Min បញ្ចេញបច្ចេកទេសបណ្តើរបាល់តាំងពីមុខទីខ្លួនឯង (បោះចេញពីជើងកីឡាករ Burnley) អូសរហូតដល់មុខទី Burnley ហើយស៊ុតបញ្ចូលទីបានយ៉ាងល្អ ដែលសូម្បីតែពិធីករ Skysport ក៏លើកសរសើថាជា គ្រាប់ Solo goal ល្អបំផុតរបស់ Son ផងដែរ។

គ្រាប់បាល់នោះត្រូវបានគេដឹងថា Son អូសបាល់ ៧៣ មែត្រចំណាយពេលតែ ១២ វិនាទី​ប៉ុណ្ណោះ ខណៈ​ដែល​រូប​គេ​បានរួមចំណែកជួយក្រុម Spurs លេងឈ្នះ Burnley ដោយ​លទ្ធផល ៥-០

ទស្សនាវីដេអូខាងក្រោម៖

Son ពេលបណ្ដើរបាល់ /រូបថត៖ SpursOfficial

ទស្សនាវីដេអូខាងក្រោម៖

Luis Suarez ថើបដៃពេលស៊ុតចូល /រូបថត៖ Laliga

អត្ថបទទាក់ទង៖

ប្រភព៖ Dailymail | Bleacherreport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;