ក្រុមមិនដែលឈ្នះសោះ ត្រូវបាន fan ធ្វើឲ្យរំភើបចិត្ត ទោះធ្លាក់ចេញត្រឹមវគ្គជម្រុះ Euro
- 2020-06-01 07:14:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមមិនដែលឈ្នះសោះ ត្រូវបាន fan ធ្វើឲ្យរំភើបចិត្ត ទោះធ្លាក់ចេញត្រឹមវគ្គជម្រុះ Euro
ចន្លោះមិនឃើញ
ក្នុងព្រឹត្តិការណ៍ក្នុងវគ្គជម្រុះ EURO 2020 ពូល I ជុំទី១០ ដែលជាជុំចុងក្រោយ។ ក្រុមបាល់ទាត់ សាធារណរដ្ឋសាន់ម៉ារីណូ ប្រកួតចាញ់ រុស្ស៊ី ០-៥ សរុបគ្រាប់បាល់ធ្លាយ ៥០ គ្រាប់គ្មានសូម្បីមួយពិន្ទុ ក្នុងពូល។
យ៉ាងណាមិញក្រុមមួយនេះក៏អាចស៊ុតចូលគេបាន ១ គ្រាប់ដែរពេលប៉ះជាមួយក្រុម កាហ្សាក់ស្ថាន រកបានដោយកីឡាករ Filippo Berardi នាទី ១៩ កាលពីថ្ងៃទី ១៧ ខែវិឆ្ឆិកា ២០១៩ ។
ចំណែកនៅលើបណ្ដាញសង្គម Twitter និង Facebook ពួកគេក៏មានអ្នកគាំទ្រជាប្រចាំផងដែរ តាមដានរាល់ការប្រកួតទាំងអស់ ប៉ុន្តែសោកស្ដាយក្រុមពួកគេមិនដែលឈ្នះសោះតែម្តង។ ក្រុមសាធារណរដ្ឋសាន់ម៉ារីណូ ក្នុងការប្រកួតជម្រុះព្រឹត្តិការណ៍ UEFA Euro 2020 ស្ថិតនៅពូលមរណៈ(ពូល I) ដែលប៉ះសុទ្ធក្រុមខ្លាំងអឺរ៉ុបមាន រុស្សី ស្កុតឡែន ស៊ីប កាហ្សាកស្ថាន និងបែលហ្សិក។
ប្រកួតទាំង ១០ នោះគឺ សាន់ម៉ារីណូ ប៉ះ ស៊ីប ចាញ់(០-៥) ប៉ះស្កុតឡែន ចាញ់(០-២) ប៉ះរុស្ស៊ីចាញ់ (០-៩) ប៉ះកាហ្សាកស្ថានចាញ់ (០-៤) ប៉ះបែលហ្សិកចាញ់ (០-៤) ប៉ះស៊ីបចាញ់ (០-៤) ប៉ះបែលហ្សិកចាញ់ (០-៩) ប៉ះស្កុតឡែន ចាញ់(០-៦) ប៉ះកាហ្សាក់ស្ថានចាញ់ ១-៣ និងប៉ះរុស្ស៊ីចាញ់ ០-៥ ។
ដោយឡែកបើគិតកំណត់ត្រាដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីអតីតកាល(ឆ្នាំ ១៩៩៣) ក្នុងព្រឹត្តិការណ៍ប្រកួតជម្រុះ World Cup ក្រុមពួកគេអាចស៊ុតចូលអង់គ្លេស ដោយគ្រាប់បាល់លឿនបំផុតក្នុងប្រវត្តិសាស្រ្ត (៨,៣ វិនាទី) ប៉ុណ្ណោះ ប៉ុន្តែចប់ការប្រកួតចាញ់ ១-៧ អង់គ្លេស កក់កៅអីទៅវគ្គបន្តដែលសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះឆ្នាំ ១៩៩៤៕
កីឡដ្ឋានសាធារណរដ្ឋសាន់ម៉ារីណូ
គណនីអ្នកគាំទ្រលើបណ្ដាញ Twitter៖
ទស្សនាវីដេអូកីឡាករសាន់ម៉ារីណូរកបានមួយគ្រាប់នាទី ១៩
Celine Dion - My heart will San Marino.mp3 pic.twitter.com/ecRPyrK8Rg
— Socrates Magazin (@SocratesMagazin) November 17, 2019
គ្រាប់បាល់លឿនបំផុតក្នុងប្រវត្តិសាស្រ្ត (៨,៣ វិនាទី)
អត្ថបទទាក់ទង៖