ដឹងច្បាស់ហើយពីមូលហេតុ​នៃការស្លាប់របស់ George Floyd

  • 2020-06-02 02:21:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វេជ្ជបណ្ឌិត​ ២រូប ដែល​ធ្វើការវះកាត់​ពិនិត្យសាកសព George Floyd ដោយឯករាជ្យ បញ្ជាក់កាលពីថ្ងៃទី១ ខែ​មិថុនា ឆ្នាំ​២០២០​ថា ការស្លាប់​របស់​បុរសស្បែកខ្មៅរូបនេះ គឺ​ដោយសារតែថប់ដង្ហើម ហើយថានេះ​គឺជាករណីមនុស្សឃាត។

វេជ្ជបណ្ឌិត​ខាងលើអះអាងថា គ្មានរោគសញ្ញាជំងឺណាមួយ​ដែលរួមចំណែក​ដល់ការស្លាប់របស់ George Floyd ឡើយ ពោលគឺ​គាត់​ទំនងជា​បានស្លាប់តាំងពីមុនត្រូវបានដាក់ចូលរថយន្តសង្គ្រោះបន្ទាន់ទៅទៀត។

សូម​រំលឹកថា George Floyd ត្រូវបាន​ប៉ូលិសចាប់ខ្លួន បន្ទាប់ពីបុរសរូបនេះ បាន​ព្យាយាមចាយលុយដុល្លារក្លែងក្លាយ គឺក្រដាស ២០ដុល្លារ នៅ​ហាងលក់ទំនិញមួយកន្លែងក្នុងក្រុង Minneapolis រដ្ឋ Minnesota។ ក្នុងពេលចាប់ខ្លួនបាន ប៉ូលិសមួយរូប បាន​សង្កត់​ជង្គង់លើ ក របស់​ George Floyd បើទោះជាគាត់​ខំអង្វរថា ខ្លួនមិនអាចដកដង្ហើមបានក៏ដោយ៕

ប្រភព៖ Channelnewsasia

អត្ថបទថ្មី
;