ប្រធានលីគ La liga នឹកឃើញវិធី១ជួយឲ្យកីឡាករមានអារម្មណ៍ដូចមាន fan ទោះលេងបិទទ្វារ
- 2020-06-02 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានលីគ La liga នឹកឃើញវិធី១ជួយឲ្យកីឡាករមានអារម្មណ៍ដូចមាន fan ទោះលេងបិទទ្វារ
ចន្លោះមិនឃើញ
លោក Javier Tebas ជាប្រធានលីគ La liga បានផ្ដល់បទសម្ភាសន៍ជាមួយនឹងបណ្ដាញទូរទស្សន៍អេស្ប៉ាញ Movistar កាលពីប៉ុន្មានថ្ងៃមុន ដូច្នេះថា៖ "លោកគ្រោងនឹងរៀបចំឲ្យមានការចាក់ខ្សែអាត់សំឡេងទះដៃរបស់អ្នកគាំទ្រឲ្យឮទាំងនៅក្នុងកីឡដ្ឋាននីមួយៗ និងតភ្ជាប់ទៅលើកញ្ចក់ទូរទស្សន៍ផងដែរ នៅរៀងរាល់ ២០ នាទីម្ដងនៅគ្រប់១១ ប្រកួតដែលនៅសល់នោះពេលលីគបើកដំណើរការឡើងវិញ។"
លោកបន្ថែមទៀតថាគោលបំណងនៃគម្រោងការនេះ គឺធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងទឹកចិត្តដល់អ្នកគាំទ្រ ដែលជាផ្នែកមួយជួយធ្វើឲ្យបាល់ទាត់មានលក្ខណៈពិសេស បើទោះជាលេងបិទទ្វារ មិនអាចមកផ្ទាល់បាន តែពួកគេអាចអបអរពីចម្ងាយបាន។
ទង្វើរនេះក៏ធ្វើឡើងដើម្បីជាការថ្លែងអំណរគុណដល់វីរបុរស (សំដៅដល់អ្នកជំងឺ ដែលអាចប្រយុទ្ធប្រឆាំងឈ្នះកូវីដ ១៩) អាចជាសះស្បើយឡើងវិញបាន។
កីឡាករក្លឹប Barcelona កំពុងហ្វឹកហាត់ត្រៀមប្រកួតទល់នឹង Real Mallorca ថ្ងៃសៅរ៍ទី១៣
កីឡាករក្លឹប Real Madrid កំពុងហ្វឹកហាត់ត្រៀមប្រកួត Eibar ថ្ងៃអាទិត្យទី ១៤
កាលវិភាគត្រូវប្រកួតគ្នានៅសប្ដាហ៍ទី ២៨ និងទី ២៩៖
-វិធានការដែលនឹងត្រូវអនុវត្តនៅ La Liga ពេលបើកលីគវិញ