ស៊ុត​ហ្វ្រីឃីក​ច្បាស់​ណាស់ កីឡាករ​ជប៉ុន​រូប​នេះ​​ធ្លាប់​ទម្លាយ​សំណាញ់​ក្រុម​ Man Utd

  • 2020-06-03 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Shunsuke Nakamura ​ជា​អតីត​កីឡាករ​ឆ្នើម​នៃ​ក្រុម​បាល់​ទាត់​ជម្រើសជាតិ​ជប៉ុន ​ហើយ​ក៏​ជា​ ​វីរបុរស​ក្លឹប Celtic FC ​នៅ​ឯ​ប្រទេស​​ស្កុតឡែន​ផង​ដែរ។

​រំឮក​កាល​ពី ១៤ ឆ្នាំ​មុន​គ្រា​ដែល​ក្រុម​ Celtic ត្រូវ​ប្រកួត​ទល់​នឹង​ក្រុម Manchester United ​ក្នុង​ពូល F ​ជុំ​ចុងក្រោយ​នៃ​សន្សំ​ពិន្ទុ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ២០០៦។

១ គ្រាប់​នាទី ៨១ ​ធ្វើ​បាន​ដោយ​ Nakamura ​ចប់​ប្រកួត​បាន​ជួយ​ឲ្យ Celtic យក​បាន ៩ ពិន្ទុ​បាន​ឡើង​ទៅ​ដល់​​វគ្គ ១៦ ក្រុម​ចុងក្រោយ ​ជា​លើក​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប។

Nakamura ពេលស៊ុត​ហ្វ្រីឃីកនាទី ៨១

ក្រុម​​បិសាច​ក្រហម​ ដែល​ជំនាន់​នោះ ​មាន​អ្នក​ចាំ​ទី​ល្អ​បំផុត​គឺ Edwin van der Sar ​ក៏​នៅ​តែ​មិន​អាច​ចាប់​បាល់​ដែល​កោង​ចេញ​ពី​ជើង​ដ៏​ជំនាញ​របស់​កីឡាករ​ជប៉ុន​រូប​នោះ​ឡើយ​។

ខ្សែបម្រើប្រយុទ្ធ រូប​នេះ​ត្រូវ​បាន​ប្រជាជន​ជប៉ុន​ហៅ​ក្រៅ​ថា "អ្នក​ស៊ុត​ហ្វ្រីឃីក​ពេជ្ជឃាត​” ​។ បច្ចុប្បន្ន​មាន​វ័យ ៤២ ឆ្នាំ​កំពុង​ប្រកប​អាជីព​នៅ​លីគ​​កំពូល​ជប៉ុន​ជាមួយ​នឹង​ក្រុម ​Yokohama FC ក្រោយ​ចំណាយពេលជាង ៥ ឆ្នាំ (២០០៥-២០០៩) ជាមួយ Celtic រកបាន ៣៤ គ្រាប់ជួយឲ្យ​ក្លឹបឈ្នះពានលីគ ៣ ដង​និង​ពាន Cup ៧ ដង​៕

​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

Nakamura ពេលលេង​ឲ្យក្រុម ​Yokohama

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;