ប្រធាន​ក្លឹប​ Atletico ​ជឿ​ជាក់​ថា​ក្រុម​លោក​នឹង​ឈ្នះ Champions League ​ឆ្នាំ​នេះ

  • 2020-06-08 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​លោក​ ​Enrique Cerezo ​ជា​ប្រធាន​ក្លឹប​ ​Atletico Madrid ​បង្ហាញ​ភាព​ជឿ​ជាក់​ថា "​ក្រុម​លោក​ជា​ក្រុម​ពិសេស​ជាង​គេ​ ហើយ​អាច​នឹង​ឈ្នះ Champions League ​ឆ្នាំ​នេះ​ ​បើ​ទោះ​ជា​ត្រូវ​លេង​ឡើង​វិញ​ដោយ​គ្មាន​អ្នក​គាំទ្រ​ក៏​ដោយ" សម្រង់​​សម្ដី​ប្រធាន​ក្លឹប​ខាង​លើ​ពី​​បទ​សម្ភាសន៍​តាម​អនឡាញ​ជាមួយ​ភ្នាក់​ងារ​បណ្ដាញ​ទូរទស្សន៍​អេស្ប៉ាញ​ Movistar ៖

Enrique Cerezo ​ជា​ប្រធាន​ក្លឹប​​ Atletico /រូបថត៖ AP
លោក​បាន​បន្ថែម​ថា "​យើង​នៅ​សល់​ភារកិច្ច​ត្រូវ​លេង​តែ​ប៉ុន្មាន​ប្រកួត​ទៀត​ប៉ុណ្ណោះ ​អាច​នឹង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ។ ដូច​នេះ យើង​នឹង​ប្រឹងប្រែង​គ្រប់​យ៉ាង​ដើម្បី​សម្រេច​វា​ឲ្យ​បាន។"​

​ភាព​ជឿជាក់​នេះ​កើត​មាន​ បន្ទាប់​ពី​ទម្លាក់​ក្រុម​ជើងឯក UCL ៦ សម័យ Liverpool ឲ្យ​ខ្ទាត​ចេញ​ត្រឹម​វគ្គ ១៦ ក្រុម​ចុងក្រោយ​ដោយ​លទ្ធផលសរុបទាំង២ជើង ២-៤ ដែល​ជា​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ បាន​ឡើង​ដល់​វគ្គ ៨ ក្រុម​ចុងក្រោយជាមួយ​នឹង​ក្រុម​ខ្លាំង ៤ ទៀត ​ក្រោម​​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អាហ្សង់ទីន Diego Simeone ។

​រំឮក​ផង​ដែរ​ថា ​ក្រុម​ខ្លាំង​មក​ពី​ទីក្រុង​ម៉ាឌ្រីត​មួយ​នេះ​ ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ២ ដង​នៅ​ឆ្នាំ ២០១៤ និង ២០១៦ ​តែ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​​ក្រុម​អ្នក​ជិតខាង Real Madrid ទាំង​២​ដង៕

ទស្សនាហាយឡាយវគ្គ ១៦ ក្រុមជើងទី​២រវាង Atletico Madri នឹង Liverpool៖

-ប្រធាន​លីគ La liga នឹក​ឃើញ​វិធី១ជួយ​ឲ្យ​​កីឡាករ​មាន​អារម្មណ៍​ដូច​មាន fan ទោះ​​លេង​បិទទ្វារ

ប្រភព៖ Sports Keeda ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;