អ្វីទៅអាវុធគីមី អាវុធជីវសាស្រ្ត និងអាវុធវិទ្យុសកម្ម?
- 2020-06-10 08:01:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្វីទៅអាវុធគីមី អាវុធជីវសាស្រ្ត និងអាវុធវិទ្យុសកម្ម?
ចន្លោះមិនឃើញ
១. អាវុធគីមី សំដៅដល់យុទ្ធោបករណ៍ផលិតផលសម្រេចដែលត្រូវបានផលិតឡើងដោយបំពាក់នូវសារធាតុគីមី រំសែវផ្ទុះ និងក្បាលកឹបផ្ទុះ។
២. អាវុធជីវសាស្រ្ត សំដៅដល់៖
-អាវុធមេរោគ ឬភ្នាក់ងារមេរោគ ដែលបង្កើតដោយអតិសុខុមប្រាណ ត្រូវបានយកទៅប្រើប្រាស់ក្នុងគោលបំណងបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត សត្វ រុក្ខជាតិ ទ្រព្យសម្បត្តិ ឬបរិស្ថាន។
-ឧបករណ៍សម្ភារៈ សម្រាប់ប្រើប្រាស់ក្នុងការកែច្នៃ ឬផលិតអាវុធមេរោគ ឬភ្នាក់ងារមេរោគ ដូចចំណុចខាងលើ។
៣. អាវុធវិទ្យុសកម្ម សំដៅដល់ ប្រភពវិទ្យុសកម្មដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងបង្កឱ្យមានគ្រោះថ្នាក់ថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ រុក្ខជាតិ ទ្រព្យសម្បត្តិ ឬបរិស្ថាន៕
ដកស្រង់ចេញពី៖ ច្បាប់ស្តីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្រ្ត និងអាវុធវិទ្យុសកម្ម