រឿងពិតពីក្រោយរូបភាព Meme បុរសឥណ្ឌាបង្រៀនវិធីរក View លើ YouTube

  • 2020-06-23 04:03:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កាល​ពី​ថ្មីៗ​នេះ រូបភាព​មួយ​របស់​បុរស​ឥណ្ឌា ដែល​ជា​រូបភាព​ Screenshot ចេញ​ពី​វីដេអូ​លើ YouTube ទទួល​បាន​ការ​ចែក​រំលែក​ឥត​ឈប់​ឈរ​លើ​បណ្ដាញ​សង្គម។

ក្នុង​រូបភាព​​បាន​បង្ហាញ​ថា​វា​ជា​វីដេអូ​ដែល​បង្រៀន​អំពី​វិធី​រក​​ចំនួន​ទស្សនា​ឲ្យ​បាន ១​លាន​ដង ក្នុង​ពេល​ត្រឹម ៣ថ្ងៃ ប៉ុន្តែ​ជាក់​ស្ដែង​វីដេអូ​​ដែល​បង្រៀន​​នេះ​​មាន​ចំនួន​ទស្សនា​ត្រឹម ៧​ដង ក្រោយ​បង្ហោះ​បាន ២​ឆ្នាំ​ទៅ​ហើយ​នោះ។

ក្រោយ​ពី​​ល្បី​ល្បាញ​ខ្លាំង​បែប​នេះ បុរស​ដែល​លេច​មុខ​ក្នុង​រូបភាព បាន​បញ្ជាក់​ថា​តាម​ពិត​វា​គឺ​ជា​រូបភាព Meme ដែល​រូប​លោក​បង្កើត​ឡើង សម្រាប់​បង្ហោះ​លើ​ទំព័រ​ Facebook របស់​ខ្លួន​ប៉ុណ្ណោះ ដែល​នេះ​មាន​ន័យ​ថា​វា​មិន​មែន​ជា​រូបភាព​ពិត​​នោះ​ទេ។

ម្ចាស់​រូបភាព​បាន​ចេញ​មុខ​បញ្ជាក់​តាម​រយៈ​វីដេអូ​ដែល​បង្ហោះ​លើ Channel ឈ្មោះ​ថា Low Budget Creation ដែល​រូប​គេ​ទើប​តែ​បង្កើត​ឡើង​ថ្មីៗ។ ភាព​ល្បី​ល្បាញ​នៃ​រូបភាព Meme នេះ បាន​ជួយ​ដល់​គណនី YouTube របស់​គេ​ឲ្យ​ឡើង​តាម​ហ្នឹង​ដែរ ដែល​ទើប​បង្កើត​ឡើង​សោះ មាន​ចំនួន​ទស្សនា​សរុប​ដល់​ជាង ៥ម៉ឺន​ដង​ទៅ​ហើយ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;