ដឹងទេ? Salah ក្លាយជាអ្នកស៊ុតចូលច្រើនបំផុត ក្នុង១រដូវកាល៣៨ ប្រកួតនៅ Premier League
- 2020-06-23 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទេ? Salah ក្លាយជាអ្នកស៊ុតចូលច្រើនបំផុត ក្នុង១រដូវកាល៣៨ ប្រកួតនៅ Premier League
ចន្លោះមិនឃើញ
Mohamad Salah ជាខ្សែប្រយុទ្ធក្លឹប Liverpool ដែលលេចធ្លោខ្លាំងតាំងពីរដូវកាលដំបូង (២០១៧-២០១៨) គ្រាដែលគេផ្ទេរចេញពីក្លឹប AS Roma នៅអ៊ីតាលីក្នុងតម្លៃតែ ៣៤ លានផោនប៉ុណ្ណោះ។
បើទោះជាធ្លាប់លេងឲ្យ Chelsea អំឡុងឆ្នាំ ២០១៤ រូបគេសឹងតែគ្មាននរណាស្គាល់ និងមានរូបរាងស្គមថែមទៀតផង។ កីឡាករអេហ្ស៊ីបឆ្នើម ២ ឆ្នាំជាប់រូបនេះ ត្រូវបានសារព័ត៌មានចុះផ្សាយជារឿយៗក្រោយរកបានគ្រាប់ជាហូហែរមិនដែលដាច់នៅហង្សក្រហម។
តួលេខនេះបានធ្វើឲ្យម្ចាស់អាវលេខ ១០ បំបែកកំណត់ត្រាចាស់ ក្លាយជា អ្នកស៊ុតចូលច្រើនជាងគេ ក្នុង១រដូវកាល (៣៨ ប្រកួត) នៅក្របខ័ណ្ឌកំពូលអង់គ្លេស។ រីឯសមិទ្ធិផលផ្ទាល់ខ្លួន គេបានឈ្នះស្បែកជើងមាសនៅ Premier League រដូវកាលដំបូងនោះ និងបានជាប់ជា កីឡាករឆ្នើមប្រចាំរដូវកាលផងដែរ ។
សម្រាប់ក្រុម គេបានជួយឲ្យឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានអឺរ៉ុប Champions League 2018 តែបានចាញ់ Real Madrid ដោយឡែកពានលីគ គេបានជួយ ហង្សក្រហម ឈរលេខ២ល្អបំផុត ដោយមាន៩៩ពិន្ទុចាញ់តែ ១ ពិន្ទុគត់ដោយ Manchester City ជាក្រុមជើងឯកជាមួយនឹងពិន្ទុ ១០០ ពេញ៕
ទស្សនាបច្ចេកទេសខ្សែប្រយុទ្ធរូបនេះ ស៊ុត ៥០ គ្រាប់លឿនបំផុតក្នុង ៦៩ ប្រកួតឲ្យក្លឹប៖