តិចទៀត! ការ​កាត់ឈ្មោះម្ចាស់យានយន្ត នឹង​លែងស្មុគស្មាញដូចមុនហើយ

  • 2020-06-30 02:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុងរកវិធី​ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ ក្នុងការ​ដាក់​ពាក្យ​ផ្ទេរកម្មសិទ្ធិ​យាន​យន្ត បង់សេវា និង​បង់ពន្ធប្រថាប់ត្រា​ក្នុងពេល​តែមួយ​ នៅទីតាំងផ្តល់​សេវាតែមួយ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឱ្យបាន​លឿន​រហ័ស កាត់​បន្ថយ​នីតិវិធីស្មុគស្មាញ និង​កាត់បន្ថយ​ពេលវេលាទទួលសេវា និង​បង់ពន្ធប្រថាប់ត្រា។

សូមជម្រាប​ថា កាលពីថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំពិនិត្យ និងកែសម្រួលលើប្រកាសអន្តរក្រសួងស្តីពី “បែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត” ក្រោមអធិបតីភាព លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដោយមានការចូលរួមពីនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើលំហូរនីតិវិធីក្នុងការផ្តល់ សេវាផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិយានយន្តរួមគ្នា តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយតភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យារបស់អគ្គនាយកដ្ឋានពន្ធដារ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;