ប្រទះឃើញហ្វូងសត្វខ្ទីង នៅក្នុងឧទ្យានជាតិវីរៈជ័យ (វីដេអូ)

  • 2020-07-08 02:33:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកទេសចរមួយក្រុម នាំមុខដោយមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងប្រជាសហគមន៍ជនជាតិដើមភាគតិចប្រូវ នៃឧទ្យានជាតិវីរ:ជ័យ ក្នុងភូមិសាស្រ្តខេត្តរតនគីរី កាលពីថ្ងៃ០៤ ខែកក្កដា ឆ្នាំ២០២០ បានប្រទះឃើញហ្វូងសត្វខ្ទីងកំពុងរកស៊ីនៅលើវាស្មៅ។

សត្វខ្ទីងចំនួន៥ក្បាល បានបង្ហាញខ្លួនដើរកស៊ីស្មៅខ្ចីលើខ្នងភ្នំត្រង់ចំនុចភ្នំរូងខ្លា ផ្លូវឆ្ពោះទៅតំបន់ភ្នំវាលធំ ក្នុងភូមិផាយ៉ាង ឃុំតាវែង ស្រុកតាវែង ខេត្តរតនគិរី ។ យោងតាមការឱ្យដឹងពី លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិនៃមន្ទីរបរិស្ថានខេត្តរតនគិរី អ្នកទេសចរផ្សងព្រេង សំដែងសេចក្តីរំភើប និងការសប្បាយរីរាយ នៅពេលបានឃើញហ្វូងសត្វកម្រទាំងនេះ។

សូមបញ្ជាក់ថា ជាធម្មតានៅជុំវិញនិងលើខ្នងភ្នំវាលធំ មានវត្តមានសត្វព្រៃនៅទៅនោះដូចជា ប្រើស ជ្រូកព្រៃ កាំប្រម៉ា ទោច ឈ្លូស ខ្លាឃ្មំ និងឆ្កែព្រៃសត្វស្លាបដូចជាកេងកងធំ ខ្លែង និងសត្វស្លាបជាច្រើនប្រភេទផ្សេងទៀត៕

អត្ថបទថ្មី
;