សម្តេច ហ៊ុន សែន និងប្រធានរដ្ឋវៀតណាម ឯកភាពពន្លឿនដោះស្រាយបញ្ហាព្រំដែនដែលនៅសល់ ១៦%
- 2020-07-10 01:24:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន និងប្រធានរដ្ឋវៀតណាម ឯកភាពពន្លឿនដោះស្រាយបញ្ហាព្រំដែនដែលនៅសល់ ១៦%
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ង្វៀន ហ៊្វូជុង ប្រធានរដ្ឋវៀតណាម បានសម្តែងនូវការអបអរដ៏ខ្លាំងក្លាចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់សមិទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ ដែលសម្រេចបាន ៨៤% ព្រមទាំងឯកភាពពន្លឿនការដោះស្រាយបញ្ហាព្រំដែន ១៦% ដែលនៅសេសសល់ ដើម្បីកសាងព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ការលើកឡើងនេះ ធ្វើឡើងតាមរយៈកិច្ចសន្ទនាតាមទូរសព្ទ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។