វីដេអូ Alisson ​បោះ​បាល់​ឲ្យ​គេ​ស៊ុត​ហ្វ្រីៗ ​ជាប់​កំណត់ត្រា​អាក្រក់​១ គិត​តាំង​រដូវកាល ២០១៦-១៧

  • 2020-07-16 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​អ្នក​ចាំទី​ឆ្នើម​ដៃ​ទី ១ ប្រេស៊ីល​ ​Alisson Becker ​ធ្វើ​ឲ្យ​ខូច​បាល់ (Error) ៤ ដង​បើ​ធៀប​នឹង Simon Mignolet (៣ ដង) និង Loris Karius (២ដង) ​គិត​ក្នុង​លីគ​ តាំង​ពីរដូវកាល ២០១៦-១៧ ​មក​ទល់ ២០១៩-២០២០ ដូច​នេះ ​អ្នក​ចាំទី ៣ រូប​របស់​ក្រុម Liverpool ​សុទ្ធ​តែ​បង្កើត​កំហុស​រៀង​ខ្លួន​ៗ​។

ក្រៅ​ពី​​​​ម្ចាស់​ស្រោម​ដៃ​មាស ៣ កម្មវិធី Alisson ក្នុង​នោះ​ក៏​​មាន ខ្សែការពារ​មាឌធំ Virgil van Dijk ម្នាក់​ទៀត ​ដែល​បាន​បង្កើត​កំហុស​តែ​ម្ដង​គត់ (គិតពេញ​១រដូវកាលនេះ​)។

ក្រោយ​ប្រកួត​ចាញ់ Arsenal ២-១ ក្រុម Liverpool ជាជើង​ឯក​លីគ​កំពូល​អង់គ្លេស Premier League ​​មិនអាច​បំបែក​កំណត់ត្រា​ Manchester City ដែល​​ធ្លាប់​ឈ្នះ​លីគ​ជាមួយ​នឹង​​ពិន្ទុ​១០០​ពិន្ទុ​បាន​ឡើយ​។ បច្ចុប្បន្ន Liverpool មាន ៩៣ ពិន្ទុ​ឯ​ការ​ប្រកួត​នៅ​សល់ ២ ទៀត​នឹង​បិទ​រដូវកាល ២០១៩-២០២០៕

ទស្សនា​វីដេអូ​ខាងក្រោម

រូបថត៖ B/R
រូបថត៖ B/R

ប្រភព៖ squawka ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;