របៀបបិទ Sessions ដែលអ្នកប្រើ Telegram បានចុចសារដែលមានបង្កប់មេរោគ (វីដេអូ)

  • 2020-07-20 02:27:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីប៉ុន្មានថ្ងៃកន្លងទីមានការរំលែកព័ត៌មានបោកប្រាស់មួយ នៅលើបណ្ដាញសង្គម Telegram ដោយឱ្យចុចទៅលើតំណភ្ជាប់របស់វិបសាយមួយដែលមានឈ្មោះថា myxfreelance ដែលទាមទារឱ្យលោកអ្នកបំពេញលេខទូរសព្ទ និងលេខកូដដើម្បីបញ្ជាក់។

ប្រជាពលរដ្ឋដែលបាន ចុចលើតំណភ្ជាប់ ដែលបានបង្ហាញខាងលើ ឬបំពេញលេខទូរសព្ទរបស់ខ្លួន និងលេខកូដដើម្បីបញ្ជាក់ បន្ទាប់មកពួកគេក៏ធ្វើការផ្ញើតំណភ្ជាប់នេះទៅឱ្យអ្នកដែលមានឈ្មោះនៅក្នុងបញ្ជី Telegram របស់អ្នកដោយស្វ័យប្រវត្តិ។

ករណីនេះគឺអាចជា ការបោកបញ្ឆោតដើម្បីពួកគេអាចចូលក្នុងគណនីរបស់លោកអ្នកដែលបន្ទាប់មកពួកគេអាចលួចយកទិន្នន័យ ឬប្រព្រឹត្តបទល្មើសឆបោកផ្សេងៗទៀតដូចជាការខ្ចីលុយជាដើម។

ក្នុងករណី សូមធ្វើការបិទវាចោលវិញតាមរបៀបដូចខាងក្រោម៖

  • បើកម្មវិធី Telegram -> Setting -> Privacy and Security -> Active Sessions
  • រកមើល Session ដែលមិនមែនជាឧបករណ៍របស់លោកអ្នក រួចធ្វើការបិទចោលដោយចុច End Session មួយនោះ៕

វីដេអូ៖

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទថ្មី
;