កំពូល​តារា​សម្ដែង​ស្រី​ចិន​រូប​ណា នឹង​ក្លាយ​ជា​រាជនី​បក្សី​មាស​ឆ្នាំ ២០២០? Yang Mi ឬ Yang Zi?

  • 2020-07-23 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខណៈ​កម្មវិធី​ប្រគល់​រង្វាន់​ទូរទស្សន៍ Golden Eagle Awards កាន់​តែ​ខិត​ចូល​ជិត​ដល់​វគ្គ​បោះ​ឆ្នោត​ហើយ​នោះ ទស្សនិកជន​កំពុង​ទន្ទឹង​រង់​ចាំ​ថា អ្នក​ណា​នឹង​ក្លាយ​ជា​រាជិនី​បក្សី​មាស​ជា​ខ្លាង។

កម្មវិធី​ប្រគល់​ពាន​រង្វាន់​ស្នាដៃ​ទូរទស្សន៍ Golden Eagle Awards គឺ​ជា​កម្មវិធី​ដែល​មាន​កេរ្ត៍​ឈ្មោះ​យូរអង្វែង​ជាង​គេ​ក្នុង​វិស័យ​សិល្បៈ​ចិន សម្រាប់​ស្នាដៃ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍។ យ៉ាងណាក្ដី ទោះ​បី​ជា​មាន​ប្រវត្តិ​រាប់​សិប​ឆ្នាំ​ហើយ​ក៏​ដោយ តែ​កម្មវិធី​នេះ ចាប់​ផ្ដើម​រើស​រាជិនី​បក្សី​មាស​ចាប់​ពី​ឆ្នាំ ២០០៦​ប៉ុណ្ណោះ។

រាជិនី​បក្សី​មាស​មាន​មាន​តួនាទី​ធំ​ខ្លាំង​ណាស់ ដោយ​ពួក​គេ​នឹង​ត្រូវ​រាំ​បើក​ឆាក​ឲ្យ​កម្មវិធី។ សម្រាប់​ឆ្នាំ​នេះ បេក្ខភាព​សម្រាប់​តំណែង​នេះ មាន​៤​នាក់ នោះ​គឺ Yang Mi, Yang Zi, Victoria និង Zheng Shuang។

១. Yang Mi ៖កាល​ពី​មុន Yang Mi មិន​អាច​ជាប់​បេក្ខភាព ព្រោះ​នាង​ជា​អ្នក​មាន​គ្រួសារ​រួច​ហើយ តែ​នៅ​ពេល​នេះ ក្រោយ​ពេល​លែងលះ​រួច គឺ​នាង​មាន​សិទ្ធិ​ឈរ​ជា​បេក្ខភាព​ហើយ។ និយាយ​ពី​កេរ្តិ៍​ឈ្មោះ ស្រី​ស្អាត ៣៤​ឆ្នាំ ក៏​ជា​អ្នក​មាន​​ឥទ្ធិពល​ខ្ពស់​ជាង​គេ ដោយ​មាន​អ្នក​គាំទ្រ​លើ​បណ្ដាញ​សង្គម​ដល់​ទៅជាង ១០០​លាន​នាក់។

២. Zheng Shuang៖ ច្រើន​ដង​ធ្លាប់​ជាប់​ជា​បេក្ខភាព តែ​មិន​ដែល​ឈ្នះ​ដើម្បី​ក្លាយ​ជា​រាជិនី​ឡើយ។ ឆ្នាំ​នេះ គេ​​សង្ឃឹម​លើ​នាង​ច្រើន ដោយ​នាង​មាន​ស្នាដៃ​ដែល​ចាក់​បញ្ចាំង​លើ​ប៉ុស្តិ៍ Hunan ដែល​ជា​ប៉ុស្តិ៍​ប្រារព្ធ​ធ្វើ​កម្មវិធី​នេះ​តែ​ម្ដង។

៣. Victoria ៖ទោះ​បី​ជា​មាន​ទេពកោសល្យ​សម្ដែង​នៅ​ស្ទើរ ក៏​ដូច​ជា​មាន​ស្នាដៃ​មិន​ទាន់​ច្រើន តែ​ដោយ​សារ​មាន​អ្នក​គាំទ្រ​ច្រើន Victoria ត្រូវ​គេ​រំពឹង​ថា អាច​ឈ្នះ​ដោយ​មាន​អ្នក​គាំទ្រ​លើសលប់។

៤. Yang Zi ៖ចុង​បញ្ចប់​គឺ​តារា​ស្រី​កំពុង​ឡើង​កូដ Yang Zi។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ស្រី​ស្អាត​វ័យ ២៨​ឆ្នាំ​រូប​នេះ មាន​ស្នាដៃ​ល្បី​ឈ្មោះ​បន្តបន្ទាប់​ ដែល​ធ្វើ​ឲ្យ​នាង​ជា​បេក្ខភាព​មាន​សក្ដានុពល​ដ៏​ធំ​មួយ៕

ប្រភព៖ saostar ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;