ទៅលេងបន្ទាយស្រី ភូមិព្រះដាក់ ចង់ជួលកង់ជិះលេងត្រូវចំណាយអស់ប៉ុន្មាន?

  • 2020-08-07 05:02:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកដែលបានមកលេងកម្សាន្តនៅខេត្តសៀមរាប ជាពិសេសនៅស្រុក ភូមិព្រះដាក់ មានកន្លែងជួលកង់ សម្រាប់បងប្អូន ដែលចូលចិត្តជិះកង់កំសាន្ត លោក វឿន រ៉េន ជាម្ចាស់អាជីវកម្មជួលកង់ជិះកម្សាន្តមួយក្នុងភូមិព្រះដាក់ បានប្រាប់ ខ្លៗ ថា សម្រាប់អ្នកចង់ជិះកង់លេងតាមទីជនបទ ដែល និងមិនចាំបាច់ពិបាកដឹកកង់មកជាមួយ រឺជិះកង់តាំងពីក្នុងក្រុងរហូតមកដល់ភូមិព្រះដាក់ទៀតទេ។

លោក វឿន រ៉េន បានបន្តថា ភ្ញៀវទេសចរអាចជួលកង់នៅទីនេះផ្ទាល់តែម្តងបាន ជិះលេងកម្សាន្តកាត់តាមផ្ទះអ្នកភូមិលើខ្នងបារាយណ៍ចាស់ មើលទេសភាពវាលស្រែធំល្វឹងល្វើយ រឺក៏ចង់ជិះទៅលេងភ្នំបូក បឹងតានាវ បឹងឈូក ប្រាសាទបន្ទាយស្រី រឺជិះលេងក្នុងតំបន់ឧទ្យានអង្គរក៏បានដែរ។

គិតមកដល់ពេលនេះលោក វឿង រ៉េន បានបើដំណើរការជួលកង់បានជាង ២ខែហើយ ដោយដាក់ឈ្មោះថា រ៉ាយុទ្ធ ព្រះដាក់ ជួលកង់ និងមានអ្នកមកជួលជិះលេងកម្សាន្តជាហូរហែរ បច្ចុប្បន្នលោកមានកង់ចំនួន ៥០គ្រឿងសម្រាប់ដាក់ជួល និងមានគម្រោងទិញ ១០គ្រឿងបន្ថែមដើម្បីបំពេញតម្រូវការភ្ញៀវដែលមកលេងកម្សាន្តនៅទីនេះ។ លោកបន្តថាចំពោះតម្លៃវិញមានចាប់ពី ២ ទៅ ៥ដុល្លារសម្រាប់កង់តូច ឬធំ។ លោកបានបញ្ជាក់​ថា សម្រាប់​អ្នកជួល ​ជិះមូ៉តូ ឬឡានមក អាចទុកនៅទីនេះ និងជួលកង់​ជីះលេងកម្សាន្ត មិន​ចាំបាច់កក់លុយ ឬឯកសារអ្វីទេ សម្រាប់​អ្នក​គ្មាន មានត្រឹមអត្តសញ្ញាណប័ណ្ណ ក៏អាចជួលជិះបាន។

លោក វឿន រ៉េន បានបន្ថែមថា លោកសូមអរគុណដល់លោកអភិបាលស្រុកបន្ទាយស្រី ដែលបានជួយផ្សព្វផ្សាយ ធ្វើឲ្យមាន ភ្ញៀវមកជួលកង់ជិះលេងកាន់តែច្រើន និងបាន អនុញ្ញាតឲ្យអ្នកភូមិព្រះដាក់ អាចចាប់យកមុខរបរថ្មីប្រកបទៅដោយសក្តានុពលមួយនេះបាន។ លោកក៏បានសូមឲ្យមកលេងកម្សាន្តឲ្យបានច្រើនាថ្ងៃឈប់សម្រាប់ខាងមុខនេះ និងជួយជួលកង់ជិះឲ្យបានកាន់តែច្រើន ដើម្បីជួយដល់ជីវភាពគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះ។

លោក វឿង រ៉េន គ្រួសារ និង អភិបាលស្រុកបន្ទាយស្រី

លោកអភិបាលស្រុកបន្ទាយស្រី បានបង្ហាញពីភាពសប្បាយចិត្តនៅលើទំទ័រហ្វេសបុក ដែលបានឃើញភាគលាភនៃវិស័យទេសចរណ៍បន្តិចម្តងៗត្រូវបានបែងចែកជាការងារ មុខរបរ និងប្រាក់ចំណូលបន្ថែមថ្មីជូនទៅដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ផ្លែផ្កាទាំងនេះ ទោះតិចក្តីច្រើនក្តី នឹងបង្កើនភាពជឿជាក់ និងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចូលរួម និងគាំទ្ររឹតតែច្រើនចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យទេសចរណ៍របស់រដ្ឋបាលស្រុកក្នុងពេលកន្លងមក៕

ចំពោះអ្នកដែលមានបំណងចង់ជិះកង់ អាចទំណាក់ទំនងបាន តាមរយៈលេខទូរស័ព្ទទំនាក់ទំនងខាងក្រោម៖ 088 382 8883 | 085 827 176៕

រូបភាព៖ ហ្វេសបុក អភិបាលស្រុកបន្ទាយស្រី

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;