កីឡាករ​ Atalanta សន្យា​ចែក​ភីហ្សា​ហ្វ្រីៗ​ ១០០០ ​ប្រអប់​ឲ្យ​អ្នក​គាំទ្រ​​បើ​ក្រុម​ឈ្នះ Champions League

  • 2020-08-12 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Marten de Roon ខ្សែ​បម្រើ​សញ្ជាតិ​ហូឡង់​លេង​ឲ្យ​ក្រុម​កំពុង​ឡើង​ជើង Atalanta ​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​​អ៊ីតាលី​មួយ​ចុះ​ផ្សាយ​ថា ​រូប​គេ​ហ៊ាន​សន្យា​ចែក​ភីហ្សា​ហ្រ្វីៗ​ច្រើនជាង ១០០០ ​ប្រអប់​ឲ្យ​អ្នក​គាំទ្រក្នុងតំបន់​ Bergamo អ៊ីតាលី ​បើសិន​​ក្រុមអាច​ឡើង​វគ្គ​បន្ត ឬ​​ឈ្នះ Champions League ឆ្នាំ ២០២០ នេះ​។

​ជម្រាប​ជូន​ដែរ​ថា​​ ក្រុមមកពីអ៊ីតាលីមួយនេះ ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយនៅ Champions League ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តក្លឹប។ Atalanta នឹងជួប Paris Saint-Germain ​ថ្ងៃ​ប្រកួត​ទី​១៣ ខាងមុខនេះនៅ​​ទឹក​ដី​កណ្ដាល​មួយ​ ​ក្នុង​កីឡដ្ឋាន​របស់ក្លឹប Benfica ទីក្រុង​ Lisbon ព័រទុយហ្គាល់​៕

Atalanta ឡើងមកដល់វគ្គចាញ់-ធ្លាក់(៨ក្រុមនេះ) លើកដំបូងបំផុត
Paris ឡើងវគ្គ ៨ ក្រុមចុងក្រោយ
អ្នកគាំទ្រក្លឹប Atalanta ពេលកន្លងមក

អានបន្ត៖ -អ្នកគាំទ្រក្លឹប Atalanta ផ្ទេរសំបុត្រជាលុយវិញទាំងអស់ ជួយអ្នកផ្ទុកវីរុសកូរ៉ូណា

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;