តៃវ៉ាន់ នឹង​រចនា​ប៉ាស្ព័រថ្មី ដោយ​ដក​អក្សរ​នេះ​ចេញវិញ កុំឱ្យច្រលំជាមួយចិន

  • 2020-09-02 06:30:59
  • ចំនួនមតិ 2 | ចំនួនចែករំលែក 26

ចន្លោះមិនឃើញ


តៃវ៉ាន់ ​បានប្រកាស​នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ​២០២០ថា នឹង​រចនាលិខិតឆ្លងដែន​របស់ខ្លួន​ឡើងវិញ ដើម្បីបញ្ចៀស​ការភាន់ច្រលំគ្នាជាមួយនឹង​ចិន។

ប៉ាស្ព័រតៃវ៉ាន់ ដែលកំពុង​ប្រើប្រាស់បច្ចុប្បន្ន​ គឺ​មាន​ពាក្យអង់គ្លេស «Republic of China (សាធារណរដ្ឋចិន)» នៅពីខាងលើ ហើយនៅក្រោម​មានអក្សរ «Taiwan»។ ដូច្នេះហើយតៃវ៉ាន់ នឹង​ដកពាក្យ «Republic of China» ចេញវិញ ដោយទុកតែពាក្យ Taiwan ដើម្បីបញ្ជាក់ពីភាពផ្សេងគ្នាដាច់ដោយឡែក រវាងចិន និងតៃវ៉ាន់។

រដ្ឋមន្រ្តី​ការបរទេសតៃវ៉ាន់ លោក Joseph Wu ឱ្យដឹងថា លិខិតឆ្លងដែនថ្មី គឺត្រូវតម្រូវឱ្យការពារ​អត្តសញ្ញាណជាតិរបស់ខ្លួន​ ពោលគឺ​មិនឱ្យច្រលំគ្នា​ជាមួយពលរដ្ឋចិនឡើយ ជាពិសេស​សម្រាប់​ជនជាតិតៃវ៉ាន់​ចូលទៅប្រទេសនានា ក្នុងអំឡុងជំងឺរាតត្បាត​កូវីដ១៩នេះ។

លោក​និយាយថា «ចាប់តាំងពីការផ្ទុះ​ជំងឺ​ (កូវីដ១៩) នៅក្រុងវូហាន ឆ្នាំនេះ ប្រជាជនរបស់យើង​បាន​រក្សាក្តីសង្ឃឹមថា យើងអាច​ផ្តល់នូវភាព​​ដាច់ដោយឡែក​កាន់តែច្បាស់​របស់តៃវ៉ាន់ មិនឱ្យ​ប្រទេសដទៃគិតច្រលំថា​យើងមកពីចិនឡើយ»៕

ប្រភព៖ Reuters

;