អ្នកហ៊ានឈប់ប្រើ Facebook នឹងបានលុយមួយអាទិត្យពី ១០ដុល្លារ ទៅ២០ដុល្លារ

  • 2020-09-04 03:29:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Facebook កំពុង​ធ្វើ​ការ​ជា​មួយ​ក្រុមហ៊ុន​​​​ស្រាវជ្រាវ​​​ចំនួន ១៧ ​ដើម្បី​​ស្វែង​យល់​ឲ្យ​កាន់​តែ​ច្បាស់​អំពី​ឥទ្ធិពល​កម្មវិធី​របស់​ខ្លួន​​លើ​នយោបាយ​ អំឡុង​​ការ​បោះ​ឆ្នោត​រើស​ប្រធានាធិបតី​អាមេរិក​នា​ឆ្នាំ ២០២០ នេះ។

ជា​ផ្នែក​មួយ​នៃ​ការ​សិក្សា​ Facebook នឹង​បង់​លុយ​ដល់​អ្នក​ប្រើ​ប្រាស់ Facebook និង Instagram អាច​ចន្លោះ​ពី ១០​ដុល្លារ ទៅ​ ២០​ដុល្លារ ក្នុង​មួយ​សប្ដាហ៍ ដើម្បី​ឲ្យ​ឈប់​ប្រើ​ប្រាស់​កម្មវិធី​ទាំង​ពីរ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់ The Washington Post កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍។

Facebook រំពឹង​ថា​នឹង​មាន​អ្នក​ប្រើ​ប្រាស់​ចន្លោះ​ពី ២០​ម៉ឺន ទៅ ៤០​ម៉ឺន​នាក់ ដែល​អាច​​ចូល​រួម​ក្នុង​ការ​សិក្សា​របស់​ខ្លួន ដែល​​ចាប់​ផ្ដើម​ពី​ពេល​នេះ​រហូត​ដល់​ខែ​ធ្នូ​ឆ្នាំ ២០២០ ប៉ុន្តែ​លទ្ធផល​នៃ​ការ​សិក្សា​ទំនង​ជា​​ចេញ​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២១ ឯណោះ៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;