ផ្លូវថ្មីមានទទឹង ៣០ម៉ែត្រ នឹងត្រូវស្ថាបនាចាប់ពីផ្លូវ ១០០៣ ដល់មហាវិថីឈ្នះឈ្នះ
- 2020-09-04 03:52:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវថ្មីមានទទឹង ៣០ម៉ែត្រ នឹងត្រូវស្ថាបនាចាប់ពីផ្លូវ ១០០៣ ដល់មហាវិថីឈ្នះឈ្នះ
ចន្លោះមិនឃើញ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី ៤ កញ្ញា ២០២០ បានបង្ហាញពីគម្រោងនឹងបើកការដ្ឋានស្ថាបនាមហាវិថីថ្មី ទទឹង ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ។
ការបើកការដ្ឋានស្ថាបនានេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ គម្រោងនេះនឹងត្រូវធ្វើឡើងនៅដើមសប្តាហ៍ក្រោយ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕