មកដឹងលម្អិតពីមហាវិថីថ្មីទទឹង ៣០ម៉ែត្រ ដែលបើកការដ្ឋាននៅថ្ងៃនេះ

  • 2020-09-07 02:21:19
  • ចំនួនមតិ 3 | ចំនួនចែករំលែក 40

ចន្លោះមិនឃើញ


លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ចើញបើកការដ្ឋានគម្រោងស្ថាបនាមហាវិថីថ្មីទទឹង ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ។ ពិធីបើកនេះធ្វើឡើងនៅថ្ងៃទី ៧ខែ កញ្ញាឆ្នាំ២០២០។

គម្រោងស្ថាបនាមហាវិថីថ្មីទទឹង ៣០ម៉ែត្ររួមមានដូខាងក្រោម៖

-ទីតាំងស្ថិតនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ ស្របប្រឡាយមេខាងជើង ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ។ មហាវិថីថ្មី ក៏នឹងរត់ត្រង់ជួរភ្ជាប់មកមហាវិថី អង្គរ ឆ្ពោះមករង្វង់មូលកាំកូ ។

-ជាផ្លូវភ្លោះ មានប្រវែង ៥៨៦០ម ទទឹង ៣០ម ក្នុងនោះ ផ្លូវសងខាង ១២ម សួនកណ្តាល ២ម និងចិញ្ចើមផ្លូវសងខាង ២ម។

-ជាផ្លូវទ្វេរទិស ដែលមាន ៣គន្លងសម្រាប់រថយន្តទៅមក និង១គន្លងសម្រាប់ទោចក្រយានយន្តទៅមក។

-ជាផ្លូវបេតុងអារមេរ កម្រាស់ ២០សម។

-ដាក់បណ្តាញលូសងខាងផ្លូវទំហំ ០.៨ម ប្រវែង ១១៧២០ម និងដាក់លូឆ្លងកាត់ទទឹងផ្លូវ ចំនួន ៨កន្លែង។

-នៅកណ្តាលសួនច្បារមានតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវព្រែកជា២ ដាំដើមជ្រៃដើម្បីជារបាំងពន្លឺចាំងភ្នែក និងលំអ និងដាំស្មៅ។

-រៀបការឺឡា និងរៀបខឿនចិញ្ចើមផ្លូវសងខាង និងដាំដើមឈើ។

-តម្លើងភ្លើងស្តុបចរាចរចំនួន ៤កន្លែង លាបគំនូសចរាចរ និងតម្លើងស្លាកសញ្ញាចរាចរ៕

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

;