ជិតដល់ថ្ងៃផុតកំណត់ហើយ! ក្រសួងក្រើនរំលឹក ពីការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ

  • 2020-09-09 05:45:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសាធារណការនិងដឹកជញ្ជូន នៅ​ថ្ងៃទី ៩ កញ្ញា ២០២០ បានក្រើនរំឮកជាថ្មីម្តងទៀត ពី​សេច​ក្តីណែនាំ " ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ " ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុងកាន់​កាប់​យាន​យន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ផ្ទេរ​កម្ម​សិទ្ធិ​យាន​យន្ត ឱ្យបានមុនថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ គឺ​នៅ​សល់​តែ​២១ថ្ងៃ​ទៀត​ប៉ុ​ណ្ណោះ។

អាស្រ័យដូចមានបញ្ជាក់ជូនក្នុងខ្លឹមសារនៃសេចក្តីណែនាំ សូមម្ចាស់កម្មសិទ្ធយានយន្ត រួសរាន់ដាក់ពាក្យស្នើសុំឱ្យបានទាន់ពេលវេលា។ ចំពោះឯកសារតម្រូវ៖

  • ពាក្យសុំផ្ទេរកម្មសិទ្ធយានជំនិះមានផ្តិតស្នាមមេដៃអ្នកស្នើសុំនិងមានបិតសំណៅលេខ​កាល់ (តួឬសាក់ស៊ី)ដែល​បានចម្លងជាក់ស្តែងពីយានយន្ត បណ្ណសម្គាល់យានយន្ត(ច្បាប់ដើម) និងផ្លាក​លេខ​សម្គាល់​យាន​ជំនិះ​(ករណី​ផ្ទេរ​កម្មសិទ្ធិ​ឆ្លង​រាជ​ធានី​ខេត្ត)
  • វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
  • អត្តសញ្ញាណបណ្ណអ្នកលក់ និងអ្នកទិញ (លិខិតឆ្លងដែន និង​លិខិត​បញ្ជាក់​ទីលំ​នៅ​បច្ចុប្បន្ន​ចេញ​ដោយ​អាជ្ញាធរមានសមត្ថកិច្ច ករណីជនបរទេស)
  • បង្កាន់ដៃពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធយានយន្ត
  • លិខិតទិញលក់
  • កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល។

ទីតាំង៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត តាមអាសយដ្ឋានរបស់ម្ចាស់ចុងក្រោយ

មណ្ឌលប្រឹក្សាយោបល់ លើសេវាសាធារណៈ៖ 1275

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;