កម្ពុជា ជាជម្រកមួយរបស់សត្វត្រដក់តូច មានប្រហែល ៣ពាន់ក្បាលនៅលើពិភពលោក
- 2020-09-10 08:33:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ជាជម្រកមួយរបស់សត្វត្រដក់តូច មានប្រហែល ៣ពាន់ក្បាលនៅលើពិភពលោក
ចន្លោះមិនឃើញ
កម្ពុជា គឺជាទីជម្រកមួយរបស់សត្វត្រដក់តូចដែលនៅលើពិភពលោកមានចំនួនសរុបប្រហែល ៣ ០០០ក្បាល ហើយចំនួននេះកំពុងថយចុះ ទោះបីជាមានវិធានការទប់ស្កាត់មិនឱ្យចំនួននេះថយចុះនៅក្នុងតំបន់មួយចំនួនក្តី។ សត្វត្រដក់តូច ត្រូវបានកត់ត្រាចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទងាយរងគ្រោះនៅលើពិភពលោក។
យោងមាត្រា ៥៨ នៃច្បាប់ស្តីពី តំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា ជនទាំងឡាយណាដែលប្រព្រឹត្តបទល្មើសសត្វព្រៃ ដូចជា ការចាប់ ដាក់អន្ទាក់ ប្រមាញ់ បំពុល ប្រមូលពង កូនសត្វព្រៃគ្រប់ប្រភេទ ត្រូវពិន័យជាប្រាក់ចាប់ពី ១០០.០០០៛ (ដប់ម៉ឺនរៀល) ដល់ ១.០០០.០០០៛ (១លានរៀល)។ ត្រដក់តូច ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ចូលក្នុងបញ្ជីប្រភេទសត្វកម្រនៅកម្ពុជាក្រោមប្រកាសលេខ ០២០។ រៀងរាល់ឆ្នាំ អង្គការ WCS សហការជាមួយក្រសួងបរិស្ថាន គាំទ្រសហគមន៍មូលដ្ឋានឱ្យចូលរួមការពារនិងអភិរក្សសត្វត្រដក់តូចនេះបាន ៣០០គូ នៅក្នុងតំបន់ព្រែកទាល់ និងចំនួនប្រហាក់ប្រហែលគ្នានៅក្នុងតំបន់ខ្ពង់រាបភាគខាងនៃប្រទេស៕
ប្រភព៖ WCS Cambodia